វៀតណាមជាប់ជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខUN

គណៈប្រតិភូវៀតណាមនៅក្នុងពេលបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩(រូបពីទីភ្នាក់ងារព័ត៌មានវៀតណាម)

វៀតណាម​ទទួលបានការបោះឆ្នោតគាំទ្រឱ្យក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ(UN) សម្រាប់ឆ្នាំ២០២០ ដល់២០២១។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម​គឺនៅក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីម្សិលមិញ វៀតណាមទទួលបានការបោះឆ្នោតគាំទ្រពី ប្រទេស និង តំបន់ជាសមាជិក១៩២ ក្នុងចំណោម១៩៣។​

បន្ទាប់ពីទទួលបានការគាំទ្រ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Le Hoai Trung  ថ្លែងថា វៀតណាម​ពេញចិត្តលើការបោះឆ្នោតគាំទ្រនេះ ហើយប្តេជ្ញាបំពេញតួនាទីឱ្យបានល្អ។​

នេះជាលើកទី២ហើយដែលវៀតណាមទទួលបានការគាំទ្រជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។​លើកទី១ វៀតណាម​ទទួលបានតួនាទីនេះ ពីឆ្នាំ២០០៨ ដល់២០០៩។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ