លោក អ៊ូ ច័ន្ទឬទ្ធិ ក្លាយជាអ្នកនាំពាក្យគណៈកម្មាការរៀបចំការវិលត្រឡប់មេដឹកនាំអតីត​ CNRP

លោក អ៊ូ ច័ន្ទឬទ្ធិ (រូបថត៖ ហ្វេសប៊ុក)

អតីត​គណបក្សសង្គ្រោះជាតិ បានចាត់តាំង លោក អ៊ូ ច័ន្ទឬទ្ធិ ឲ្យធ្វើជាអ្នកនាំពាក្យគណៈកម្មាការរៀបចំដំណើរមាតុភូមិនិវត្តន៍ ក្រោយពីអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសអះអាងថា ពួកគេគ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។

សេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទនេះឲ្យដឹងថា ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានសម្រេចបែបនេះ បន្ទាប់ពីពួកគេបានជួបប្រជុំគ្នា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោក អ៊ូ ច័ន្ទឬទ្ធិ គឺជាមនុស្សម្នាក់ក្នុងចំណោមអតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត ដែលបាននិរទេស​ខ្លួន​ទៅនៅ​ក្រៅ​ប្រទេស ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាល​ពី​ពាក់​កណ្ដាល​​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​។

ចំណែក អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏កំពុង​និរទេស​ខ្លួន​​នៅ​​បរទេស បន្ទាប់​ពី​ប្រឈម​​នឹង​បណ្ដឹង​ជាច្រើន ដែល​ប្ដឹង​ដោយ​មេដឹកនាំ​បក្ស​កាន់អំណាច ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ