លោក យន្ត មីន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

ប្រភពរូបភាពពី ហ្វេសប៊ុក ឯកឧត្តម យន្ត មីន

លោក យន្ត មីន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង លោក យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងតម្លើងឋានន្តរស័ក្កិពីឧត្តមសេនីយ៍ឯក(ផ្ដាយ៣) ទៅនាយឧត្តមសេនីយ៍(ផ្ដាយ៤)។

ការតែងតាំងនេះ ធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់លោក យន្ត មីន បានសុំលាលែងពីតំណែងជាអភិបាលខេត្តព្រះសីហនុ ក្រោយពីមានសោកនាដកម្មបាក់អគារកម្ពស់៧ជាន់ដែលបណ្ដាលឲ្យកម្មករ២៨នាក់បាត់ជីវិត និង២៦នាក់រងរបួស។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានហៅការចុះចេញពីតំណែងរបស់អតីតអភិបាលខេត្តជាប់មាត់សមុទ្រមួយនេះថា បង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរនៅចំពោះមុខប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ