លោក ស ខេង រំឭកកុំឱ្យប្រើប្រាស់ម៉ូតូឬរថយន្តសារ៉ែនហែរអមក្រុមហ៊ុនឯកជន

លោក ស ខេង ជួបជាមួយកងកម្លាំង( រូបពីហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្រើនរំឭកដល់មន្ត្រីក្រោមបង្គាប់កុំឱ្យប្រើប្រាស់កម្លាំងនគរបាលសម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរួមមាន ម៉ូតូនិងរថយន្តសារ៉ែនបើកផ្លូវយកទៅហែរអមក្រុមហ៊ុនឬ បុគ្គលឯកជន។

សេចក្តីណែនាំចេញដោយលោក ស ខេង កាលពីម្សិលមិញ បានលើកឡើង១០ចំណុចដើម្បីពង្រឹងសមត្ថភាពនិងការគ្រប់គ្រងកម្លាំងនគរបាលឱ្យបានត្រឹមត្រូវ។​

ចំណុចទី៤នៃការណែនាំនោះបានរំឭកកុំឱ្យប្រើប្រាស់កម្លាំងអង្គភាពនគរបាលទៅយាមតាមក្រុមហ៊ុន។

សេចក្តីណែនាំ៖«ហាមដាច់ខាតការឆ្លៀតយកកម្លាំងអង្គភាពទៅបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន  ឬជាលក្ខណៈឯកជន ដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាតការយកមន្ត្រីនគរបាលទៅប្រចាំការនៅកន្លែងកំសាន្ត ជាពិសេសក្លិបកំសាន្ត ខារ៉ាអូខេ និង កាស៊ីណូជាដើម។»

ចំណែកនៅក្នុងចំណុចទី៩នៃសេចក្តីណែនាំនេះ ក៏បានបញ្ជាក់ពីការហាមឃាត់ ចំពោះការប្រើប្រាស់មធ្យោបាយរបស់អង្គភាពជាពិសេស ម៉ូតូ បើកផ្លូវ ឬ រថយន្តសារ៉ែន របស់អង្គភាពទៅហែរអមក្រុមហ៊ុន ឯកជន ឬ បុគ្គលឯកជន ដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចដែលត្រូវបំពេញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ