វៀតណាមព្រួយបារម្ភករណីចិនសាកល្បងអាវុធមីស៊ីលជាប់ព្រំដែន

អាវុធមីស៊ីល ដែលចិនបង្ហាញក្នុងក្បួនកងទ័ពមួយកាលពីឆ្នាំ២០១៥(រូប ពីទូរទស្សន៍រដ្ឋចិនCCTV)

វៀតណាមបានបង្ហាញការព្រួយបារម្ភបន្ទាប់ពីទទួលព័ត៌មានថា រដ្ឋអំណាចចិនសាកល្បងអាវុធមីស៊ីលនៅព្រំដែនទឹកកន្លែងកំពុងមានជម្លោះ ហើយអំពាវនាវឱ្យចិនគោរពអធិបតេយ្យប្រទេស និង​ច្បាប់អន្តរជាតិ។​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ឡេ ធីធុហាង(Le Thi Thu Hang) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះនៅទីក្រុងហាណូយថា វៀតណាមពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ករណីចិនសាកល្បងអាវុធមីស៊ីលនៅព្រំដែនទឹកសមុទ្រដែលកំពុងមានជម្លោះ។​ នេះបើតាមការចុះផ្សាយរបស់daily express ។​

លោកស្រី អំពាវនាវឱ្យរដ្ឋអំណាចចិនគោរពដែនអធិបតេយ្យភាពរបស់វៀតណាម និងគោរពច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៨២ ដើម្បីថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។​

មន្ទីរប៉ង់តាហ្គោនជាទីបញ្ជាការកងទ័ពរបស់អាមេរិក​បានប្រកាសថា កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ចិនបាញ់សាកល្បងអាវុធមីស៊ីលប្រឆាំងនាវាចម្បាំងចេញពីកោះតូចមួយនៅប្រជុំកោះស្ព្រាតលី ជាទីកន្លែងដណ្តើមគ្នាកាន់កាប់រវាងចិន វៀតណាម និងហ្វីលីពីន។​

ទោះយ៉ាងណាក្រោយការប្រកាសរបស់សហរដ្ឋអាមេរិក រដ្ឋអំណាចទីក្រុងប៉េកាំងអះអាងថា នោះមិនមែនជាការបាញ់សាកល្បងអាវុធមីស៊ីលទេគឺវា គ្រាន់តែជាការបាញ់គ្រាប់ពិតនៅក្នុងសមយុទ្ធយោធាដែលធ្វើឡើងជារាល់ឆ្នាំតែប៉ុណ្ណោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ