​គ្រុនឈាម ​សម្លាប់​មនុស្ស​២៥​នាក់​ទូទាំង​ប្រទេសក្នុង​រយៈពេល​ជាង​៦ខែ​

គ្រូពេទ្យកំពុងពិនិត្យកុមារដែលកើតជំងឺគ្រុនឈាមនៅមន្ទីរពេទ្យបង្អែកមួយកន្លែង។ រូបភាព៖ បណ្ដាញសង្គម

ក្រសួង​សុខាភិបាល ​លើក​ឡើង​ថា​ គិត​មក​ត្រឹម​ដើម​ខែ​៧​ នៃ​ឆ្នាំ​២០១៩​នេះ​ ​ជំងឺ​គ្រុន​ឈាម​សម្លាប់​ជិវិត​មនុស្ស​ចំនួន​២៥​នាក់​ កើន​ឡើង​ប្រមាណ​៥​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា នេះ​ ក្រសួង​សុខាភិបាល​​បាន​លើក​ឡើង​ថា ជំងឺ​គ្រុន​ឈាម​បាន​ផ្ទុះ​ឡើង​ខ្លាំង​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​ ដោយ​រាយ​ប៉ាយ​នៅ​តាម​ភូមិសាស្ត្រ​ខេត្តរាជធានី​នានា ដែល​ការ​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺ​នេះ​ ចំនួន​១ម៉ឺន​៥ពាន់ករណី​។

ក្រសួង​ ក៏​បាន​ឲ្យដឹង​បន្ថែម​ផង​ដែរ​ថា ​ក្រោយ​ការ​ធ្វើ​អន្តរាគមន៍​ដាក់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក​នៅ​តាម​ភូមិ​សាស្ត្រ​ខេត្ត​រាជធានី​ដែល​មាន​ជំងឺ​នេះ​កើត​ឡើង​ ឃើញ​ថាខេត្ត​ចំនួន​១១ ​មាន​ការ​មាន​ការ​ថយ​ចុះ​ជំងឺ​នេះ ខណៈ​ខេត្ត​ក្រចេះ កំពត ព្រៃវែង និង​កែប មិន​មាន​ជំងឺ​នេះ​ផ្ទុះ​ឡើង​ឡើយ​។

ដើម្បី​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​គ្រុន​ឈាម​នេះ ក្រសួងសុខាភិបាល អះអាងថា ខ្លួន​បាន​ត្រៀម​ថ្នាំ​សម្រាប់​សម្លាប់​ដង្កូវទឹក ១៨៤ តោន សម្រាប់ចែកឱ្យ​ប្រជាពលរដ្ឋ ខណៈ​ជំងឺ​បាន​ផ្ទុះ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ