លោក ហ៊ុន សែន ព្រមានចាត់វិធានការអ្នកបំភ្លៃពីស្ថានភាពសុខភាពរបស់លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការបុគ្គលទាំងឡាយណា ផ្សព្វផ្សាយបំផ្លើសពីស្ថានភាពសុខភាពរបស់លោក ដោយថា ទង្វើនេះជាបទល្មើសព្រហ្មទណ្ឌ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរលើហ្វេសប៊ុករបស់លោកថា កិច្ច​ប្រ​​ជុំពេញ​អង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រី ថ្លែងថា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន ធ្វើឱ្យមានការជ្រួលច្របល់ ប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។

លោក សរសេរថា៖ «រាជរដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។

លោកនាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន បានប្រកាសលុបចោលគម្រោងជួបមន្ត្រីការទូតនានា នៅក្នុងប្រទេស រយៈពេលមួយសប្តាហ៍ ដោយលោកថា ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺគ្រេចស្មាស្តាំ នៅសឹង្ហបូរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ