វៀតណាម​នាំចេញទូរសព្ទនិងគ្រឿងម៉ាស៊ីនទៅជប៉ុនកើនឡើង

កន្លែងដាក់តាំងរបស់ក្រុមហ៊ុន Vsmart(រូបពីក្រុមហ៊ុន Vsmart)

វៀតណាមនាំចេញទំនិញរួមទាំងទូរសព្ទ និងគ្រឿងម៉ាស៊ីន​ទៅលក់នៅទីផ្សារជប៉ុនកើនឡើង ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩ ដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងបើកទូលាយ និងរីកចម្រើនតំបន់អាស៊ីប៉ាស៊ីហ្វិក(CPTPP) មិនជាប់ពន្ធរហូតដល់៨៦ភាគរយ។​

របាយការណ៍រដ្ឋាភិបាលវៀតណាម​បង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំនេះ វៀតណាមទទួលចំណូលពីការនាំចេញទៅជប៉ុនបានចំនួន​៩,៦៨ប៊ីលានដុល្លារគឺកើនឡើង៩,១ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន។​ មុខទំនិញសំខាន់ៗដែលវៀតណាមនាំចេញទៅលក់ឱ្យជប៉ុនរួមមាន សម្លៀកបំពាក់ គ្រឿងសមុទ្រ គ្រឿងម៉ាស៊ីន ផលិតផលឈើ ទូរសព្ទ និងឧបករណ៍គ្រឿបន្លាស់អេឡិចត្រូនិច។​

គ្រឿងចក្រដែលផលិតដោយវៀតណាម

របាយការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាមនេះ បង្ហាញថា ជប៉ុនគឺប្រទេសបោះទុនវិនិយោគធំលំដាប់ទី២នៅក្នុងប្រទេសនេះ មានទឹកប្រាក់គម្រោងវិនិយោគ៥៧,៣ប៊ីលានដុល្លារ។​

ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មរបស់វៀតណាមដាក់ចេញគម្រោងក្នុងរយៈពេល៥ឆ្នាំទៀត នឹងខិតខំធ្វើយ៉ាងណា ឱ្យទំនិញរបស់វៀតណាម​នាំចេញទៅលក់នៅជប៉ុនរួចពន្ធរហូតដល់៩០ភាគរយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ