រញ្ជួយដីនៅភាគខាងត្បូងហ្វីលីពីន​កម្លាំង៥,៨រិច្ឆទ័រ

ទីតាំងនៃការរញ្ជួយដីនៅព្រឹកនេះ(រូបពីAFP)

រញ្ជួយដីនៅភាគខាងត្បូងនៅប្រទេសហ្វីលីពីនបណ្តាលឱ្យមនុស្ស២៥នាក់រងរបួស និងមួយចំនួនទៀតជម្លៀសចេញពីផ្ទះដោយបារម្ភពីបញ្ហាសុវត្ថិភាព។

របាយការណ៍របស់ការិយាល័យតាមដានការរញ្ជួយដីរបស់ហ្វីលីពីនបញ្ជាក់ថា ការញ្ជួយដីនេះកើតឡើងនៅម៉ោង៤និង៤២នាទីព្រឹកនេះ នៅក្នុងជម្រៅ១១,៨គីឡូម៉ែត្រ។ ហេតុការណ៍កើតឡើងនៅឆ្នេរកោះមីនដាណាវជាកោះនៅភាគខាងត្បូងប្រទេសហ្វីលីពីន។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​​AFP។

នៅហ្វីលីពីនក៏ធ្លាប់ជួបគ្រោះរញ្ជួយដីកាលពីខែមេសាឆ្នាំ២០១៩ ក្នុងកម្រិត៦,៣ រិច្ឆទ័រនៅភាគខាងជើងទីក្រុងម៉ានីលបណ្តាលឱ្យមនុស្សស្លាប់១១នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ