លោកស ខេង បញ្ជាឱ្យឃាត់ខ្លួនអ្នកជិះម៉ូតូមិនពាក់មួក

លោក ស ខេង ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង ត្រូវនឹងថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩ (ប្រភពរូបពីហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱ្យឃាត់ខ្លួនទុកអ្នកជិះម៉ូតូមិនមានមួកសុវត្ថិភាព ដើម្បីធានាមិនឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។​

ក្នុងពិធីមួយនៅខេត្តព្រៃវែងនៅថ្ងៃនេះ លោក ស ខេង បញ្ជាដល់នគរបាលចាត់វិធានការឃាត់ខ្លួនអ្នកមិនពាក់មួកសុវត្ថិភាពរហូត អ្នកដំណើរនោះទាក់ទងឱ្យអ្នកផ្សេងយកមួកឱ្យទើប អនុញ្ញាតឱ្យធ្វើដំណើរបន្ត។​

លោក ស ខេង៖«បើអ្នកជិះម៉ូតូហើយអ្នកមិនពាក់មួកប៉ូលីសមានភារកិច្ចឃាត់អ្នកមិនឱ្យធ្វើដំណើរទៅមុខទៀត។សូមឱ្យអ្នកទាក់ទងរបៀបណា វិធីណាក៏ដោយយកមួកមកពាក់សិន បានឱ្យទៅទៀត។​»

លោក ស ខេងលើកឡើងថា ៨០ភាគរយនៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺអ្នកជិះម៉ូតូ ហើយ៨០ភាគរយនៃចំនួននេះទៀតគឺអ្នកមិនពាក់មួកសុវត្ថិភាព។​

លោក ស ខេង លើកឡើងទៀតថា រយៈពេល៦ខែនៃឆ្នាំ២០១៩នេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងជាង១០០នាក់ បើប្រៀបធៀបឆ្នាំមុន។​

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា រយៈពេល៦ខែឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សអស់៩៣០នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ