រដ្ឋាភិបាលដក​សិទ្ធិ​អភិវឌ្ឍន៍​​តំបន់​បឹង​ជើង​ឯក​ពី​ក្រុមហ៊ុន​ ING​ Holding

ដីបឹងជើងឯក ថតថ្ងៃទី២៦ ខែមករា ឆ្នា២០១៩។ រូបភាព៖ ហ្វេសប៊ុក Kosal Sanaya

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច​ដក​ហូត​ដី​តំបន់​បឹង​ជើង​ឯក​ពី​ក្រុមហ៊ុន ING Holding របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដោយ​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ មិន​បាន​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ្វី​នៅ​លើ​ដី​នោះ​ឡើយ។

ក្នុង​សេចក្ដី​សម្រេចកាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​នេះ រដ្ឋ​លេខាធិការ​​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ឈិត សុខុន បាន​ប្រាប់​ទៅ​រដ្ឋម​ន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អភិបាល​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល អំពី​ការ​សម្រេច​ដក​ហូត​ដី​នៅ​តំបន់​បឹងជើងឯក​ពី​ក្រុមហ៊ុន ING Holding។

រដ្ឋាភិបាល​បាន​សម្រេច​ដក​ហូត​សិទ្ធិ​អភិវឌ្ឍ​ពី​ក្រុមហ៊ុន​របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បន្ទាប់​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ មិន​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ជុំ​វិញ​បឹង​ជើង​ឯក​នោះ​ឡើយ។

សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ចំណារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​មក។

ក្រុមហ៊ុន ING Holding របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ទទួល​បាន​ដី​បឹង​ទំហំ​ជាង ២៥០០​ហិកតា នៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ ដើម្បី​អភិវឌ្ឍ​ជា​ទីក្រុង​​រណប​ប្រមូល​ផ្ដុំ​ទៅ​ដោយ​លំនៅឋាន និង​អគារពាណិជ្ជកម្ម​ចម្រុះ​បែប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ