កាណាដាជួយកម្ពុជាស្រាវជ្រាវករណីសំរាមនៅព្រះសីហនុ

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau(រូប​ពីsputniknews.com)

រដ្ឋាភិបាលកាណាដាថា ស្ថានទូតខ្លួននៅភ្នំពេញជួយដល់អាជ្ញាធរកម្ពុជាក្នុងការស្រាវជ្រាវរកព័ត៌មានលម្អិតជុំវិញករណីសំរាមប្លាស្ទីកយកពីបរទេសមកចោលនៅខេត្តព្រះសីហនុ។​

ឆ្លើយតបតាមអ៊ីម៉ែលប្រាប់វីអូឌីនៅថ្ងៃនេះអ្នកនាំពាក្យក្រសួងបរិស្ថាននិងប្រែប្រួលអាកាសធាតុកាណាដា លោកស្រី  Jenn Gearey បញ្ជាក់ថា រដ្ឋាភិបាលកាណាដា បានដឹងពីក្តីកង្វល់ដែលលើកឡើងដោយរដ្ឋាភិបាលកម្ពុជា ហើយក៏បានជួយតាមរយៈស្ថានទូតកាណាដានៅភ្នំពេញដើម្បីស្រាវជ្រាវរកព័ត៌មានលម្អិតជុំវិញបញ្ហានេះ។​

ទោះយ៉ាងណាក្នុងសារឆ្លើយតបជាមួយវីអូឌី កាណាដាមិនបញ្ជាក់ថា សំរាមទាំងនេះជារបស់កាណាដា ឬ មិនមែនទេ។

 កាលពីថ្ងៃទី១៧ខែកក្កដា ក្រសួងបរិស្ថានកម្ពុជាអះអាងថា សំរាមចំនួន៨៣កុងទឺន័រស្មើនឹង១៦០០តោននេះយកមកពីអាមេរិក និងកាណាដា។​កាលពីថ្ងៃទី១៧នោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបញ្ជាក់ថា ពួកគេក៏បានចាត់ក្រុមការងារស្រាវជ្រាវជុំវិញរឿងនេះដែរ។​

លោកស្រី  Jenn Gearey បញ្ជាក់ឱ្យដឹងដែរថា រដ្ឋាភិបាលកាណាដាយកចិត្តទុកដាក់ក្នុងការកាត់បន្ថយសំរាមប្លាស្ទីក និងគាំទ្រដល់ការបង្កើតបច្ចេកទេសថ្មីដើម្បីដោះស្រាយបញ្ហាទាំងនេះ។​ លោកស្រីបន្តថា រដ្ឋាភិបាលកាណាដា ក៏បានចំណាយលុយ១០០លានដុល្លារសម្រាប់ជួយដល់ប្រទេសផ្សេងៗក្នុងការកែច្នៃសំរាមសម្រាប់ប្រើប្រាស់ឡើងវិញចៀសវាងការកប់ក្នុងដី ចោលក្នុងសមុទ្រ ទន្លេ ឬ បឹងដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។​

លទ្ធផលនៃការស្រាវជ្រាវចុងក្រោយអាជ្ញាធរកម្ពុជារកឃើញហើយផ្សព្វផ្សាយកាលពីថ្ងៃសុក្រម្សិលមិញគឺថា សំរាមទាំងនេះនាំចូលកម្ពុជាតាមរយៈក្រុមហ៊ុនមួយឈ្មោះ ជុងយៀង ប្លាស្ទីក  ពាក់ព័ន្ធជាមួយជនជាតិចិន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ