លោក ​នួន ជា នៅ​តែបន្តសម្រាកព្យាបាល​ក្នុង​​មន្ទីរពេទ្យ

ជន​ជាប់ចោទ​ លោក​ នួន ជា​ ដែល​ជា​អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្ស​កុម្មុ​យនី​ស្តកម្ពុជា(រូបថតដោយ​សាលាក្តីខ្មែរក្រហម​)

អតីត​មេដឹក​ជាន់​ខ្ពស់​នៃ​​របប​ខ្មែរ​ក្រហម​ លោក នួន ជា ដែល​ចូល​សម្រាកនៅ​មន្ទីរពេទ្យ​កាល​ពី​ដើម​ខែ​នេះ នៅ​មិន​ទាន់​អាច​ត្រលប់​ទៅ​មន្ទីរ​ឃុំឃាំង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​វិញ​នៅ​ឡើយ​ទេ។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​សាលា​ក្ដី​ខ្មែរក្រហម​ លោក នេត្រ ភក្ត្រា។

លោក​ នេត្រ ភក្ត្រា បាន​ឱ្យ​ VOD ដឹង​នៅ​ថ្ងៃ​នេះ​ថា អតីត​ប្រធាន​រដ្ឋ​សភា​រ​ប​បខ្មែ​រក្រហម ​លោក ​នួន ជា​ ដែល​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​២ ខែកក្កដា រហូតមក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​អាច​ចេញ​ពី​មន្ទីរពេទ្យ​វិញ​នៅ​ឡើយ​ទេ ខណៈ​លោក​មិន​អាច​បញ្ជាក់​ពី​ស្ថានភាព​របស់​លោក​ នួន ជា​ នោះ​ទេ​ ដោយ​សារ​ជា​រឿង​ឯកជន​របស់​ជន​ជាប់​ចោទ ។

លោក​ នេត្រ ភក្ត្រា៖ «ខ្ញុំ​អត់អាច​អត្ថាធិប្បាយ​អី​លើ​បញ្ហា​ហ្នឹង​ទេ ព្រោះ​បញ្ហា​សុខភាព​ជា​បញ្ហា​​ឯកជន​របស់​ជន​ជាប់ចោទ » ។

គិត​រហូត​មក​ដល់​ថ្ងៃ​នេះ​ មាន​រយៈពេល​ជាង​២០ថ្ងៃ​ហើយ​ដែល​លោក​ នួន​ ជា ត្រូវបាន​​ក្រុម​គ្រូពេ​ទ្យ​​នៃ​សាលាក្តី​​ខ្មែរក្រ​ហម (អ.វ.ត.ក) បញ្ជូន​មក​ព្យាបាល​។

យោ​ង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ក្នុង​ស្រុក ​លោក នួន ជា​ មាន​​​ដំបៅ​ជាំខ្មៅ​លើ​ម្រាមជើង​ទាំង​សង​ខា​ងដែល​បណ្ដាល​មក​ពី​​វ័យ​ចាស់ជរា​របស់​គាត់ ធ្វើ​ឲ្យ​​​ត្បៀត​សរ​សៃ​មិន​អាច​ឲ្យ​ឈាម​រត់​មក​ចិញ្ចឹម​ដល់​ចុង​ជើង​បាន​ ដែល​ត្រូវ​ធ្វើ​ការ​វះកាត់​ម្រាម​ជើង​ដែលមាន​ដំបៅ​នោះចោល។

លោក នួន ជា បច្ចុប្បន្ន​អាយុ​៩៣​ឆ្នាំ កាល​ពី​ចុង​ឆ្នាំ​មុន ​ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ជាមួយ​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង​០០២ វគ្គ០២ ពី​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ទាំង​ពីរ​ទៅ​លើអំពើ​ប្រល័យ​ពូជសាសន៍​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេង​ៗ​ក្នុង​ពេល​ដែល​ខ្មែរ​ក្រហម​នៅ​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ