សមត្ថកិច្ចចាប់ខ្លួនអតីតមន្ត្រីCNRP ម្នាក់នៅខេត្តកំពត

លោក នុត ពេជ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅស្រុកឈូក ខេត្តកំពត ត្រូវសសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃសៅរ៍ទី១៧ខែសីហាឆ្នាំ២០១៩(រូបពីបណ្តាញសង្គម)

សមត្ថកិច្ចខេត្តកំពតបានចាប់ខ្លួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ(CNRP)ម្នាក់ទៀតថ្ងៃនេះ នៅក្នុងស្រុកឈូក ដោយចោទថា ប្រមូលផ្តុំញុះញង់មិនគោរពទៅតាមសាលដីការបស់តុលាការកំពូលរំលាយបក្សប្រឆាំងនេះកាលពីចុងឆ្នាំ២០១៧។

តាមដីកាចេញដោយលោក អ៊ី ឃាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតគឺបញ្ជាឱ្យចាប់ខ្លួនលោក នុត ពេជ អតីតអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំនៅក្នុងស្រុកឈូក ដោយចោទពីបទមិនអនុវត្តន៍សេចក្តីសម្រេចរបស់តុលាការកំពូល ហើយប្រមូលផ្តុំប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។​

ការចាប់ខ្លួនេះ ធ្វើឡើងតែមួយថ្ងៃក្រោយពេលដែលលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជាវិញដោយកំណត់យកថ្ងៃទី៩ខែវិច្ឆិកា។​ លោក សម រង្ស៊ី បានអំពាវនាវជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅប្រទេសប្រមូលផ្តុំចាំទទួលលោក ក៏ដូចជាប្រឆាំងវិធានការនានាដែលបញ្ជាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​។

អតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងចំនួន​១៥នាក់ហើយបើរាប់ទាំងលោក នុត ពេជ ដែលត្រូវចាប់ខ្លួននៅក្នុងឆ្នាំ២០១៩។​

លោក នុត ពេជ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ចខេត្តកំពតចាប់ខ្លួននៅថ្ងៃសៅរ៍ទី១៧ខែសីហា ឆ្នាំ២០១៩(រូបពីបណ្តាញសង្គមហ្វេសប៊ុក)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ