តុលាការកោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ជុំ​វិញ​ការ​ផ្ដល់​ដី​៥​កន្លែង​ដល់​ក្រុមហ៊ុន​ឯកជន​នៅ​មណ្ឌលគិរី

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​ក្រសួង​កសិកម្ម​ ត្រូវ​បាន​តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក​នេះ ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ដី​ជាច្រើន​កន្លែង​ដល់​ក្រុមហ៊ុន​ឯកជនមួយ។

ក្នុង​ដីកា​កោះ​ហៅ​ចេញ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ហៀង សុភក្ត្រ បាន​កោះ​ហៅ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក​នេះ។

ក្នុង​ដីកា​ដដែល​នោះ តុលាការ​ខេត្ត​មណ្ឌលគិរី​គ្រោង​សាក​សួរ​លោក ឡោ រស្មី ឲ្យ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ដី​ ៥​កន្លែង​មាន​ទំហំ​សរុប​ដល់​ទៅ​ជាង ៩​ពាន់​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន ផេស៊ីហ្វិក ហ្គ្រេន នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមណ និងនេសាទ លោក ឡោ រស្មី សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ពេលសួរនាំពាក់ព័ន្ធការកោះហៅរបស់តុលាការខេត្តមណ្ឌលគិរី ដោយលោកថា ជាប់រវល់នៅខាងក្រៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ