អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពលរដ្ឋ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បានណែនាំទៅ​ដល់​ប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ មានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព​​ចំពោះបាតុភូត​ខ្យល់កន្រ្តាក់ ផ្គរ​រន្ទះ និងរលកសមុទ្រ ចាប់ពីថ្ងៃនេះ​រហូត​ដល់​សប្ដាហ៍​ក្រោយ។

ក្នុងសេចក្ដីជូនដំណឹង​​នៅ​ថ្ងៃ​នេះ ក្រសួង​​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​កម្រិត​តិច​ទៅ​បង្គួរ​ស្ទើ​ទូទាំង​ប្រទេស ដែល​បណ្ដាល​មក​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​កាត់​ប្រទេស​ថៃ ឡាវ និង​វៀតណាម និង​ព្យុះ​បៃលូ​នៅ​ភាគ​ខាង​កើត​ប្រទេស​ហ្វីលីពីន ដែល​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា។

ក្រសួង​បាន​បន្ថែម​ថា ចាប់​ពី​ចុង​សប្ដាហ៍​នេះ​រហូត​ដល់​សប្ដាហ៍​ក្រោយ ភ្លៀងនឹងធ្លាក់បង្គួរទៅច្រើន​នៅតាមបណ្តាលខេត្តចាប់ពីតំបន់ទំនាបភាគកណ្តាលឡើងទៅលើ និងរាជធានីខេត្តប៉ែកខាងក្រោម រួមទាំង នៅតំបន់មាត់សមុទ្រ ជាពិសេសនៅខេត្តកោះកុង និងខេត្តព្រះសីហនុជាដើម នឹងធ្វើឲ្យផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំង បង្កឲ្យមានរលកសមុទ្រខ្ពស់ផងដែរ។

ករណីនេះ ក្រសួងធនធានទឹក អំពាវនាវទៅសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ