កងទ័ពកម្ពុជា-ឡាវ កំពុងចរចាពី​បញ្ហាព្រំដែន​នៅតំបន់មុំបីខេត្តព្រះវិហារ

សកម្មភាពកងទ័ពកម្ពុជាហាត់ធ្វើសមយុទ្ធកាលពីដើមខែឧសភាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

កងទ័ពកម្ពុជា និងឡាវ កំពុងចរចាគ្នាពីបញ្ហាព្រំដែន​នៅចំនុចទន្លេរពៅ​ក្នុងតំបន់មុំបីនៃ ស្រុកឆែប ខេត្តព្រះវិហារ។ ​នេះបើតាមការបញ្ជាក់​របស់អ្នកនាំ​ពាក្យកងទ័ពជើងគោកលោក ម៉ៅ ផល្លា ដែលថ្លែងប្រាប់វីអូឌីនៅព្រឹកនេះ។

អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លាមានប្រសាសន៍ថា កងទ័ពឡាវ​បាន​លើកគ្នាចូលមកកាន់​កាប់​ទឹកដីខ្មែរក្នុងចំនុចទន្លេរពៅ​នេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវ​សំអាង​ថា​នេះ​ជាទឹកដីរបស់គេ។ លោកបន្តថា កម្ពុជាមានជំហរដាច់ខាត​មិន​អនុញ្ញាតឱ្យទ័ពឡាវធ្វើបែបនេះ។

លោក ម៉ៅ ផល្លា៖ មកដល់ពេលនេះយើងនៅរក្សាលំនឹង មកដល់ពេលនេះយកទាមទារឱ្យដក(ទ័ព)និងដកពាក្យ ដែលថាប្រជាជនកម្ពុជាឈ្លានពានទឹកដី។វាយកផែនទីជាឯកតោភាគីមកសំអាង ដូចកាលថៃយកមកអ៊ីចឹង។មកដល់ពេលនេះ គាត់(លោកហ៊ុន ម៉ាណែត)បានត្រលប់ពីចរចារវិញហើយមេមេជួបគ្នាអស់ហើយ។ យើងព្យាយាមបញ្ចៀសការប៉ះទង្គិចទាំងសងខាង តែយើងរង់ចាំមើលសភាពការណ៍​ជាក់ស្ដែងបន្តទៀត។

លោកម៉ៅ ផល្លា បញ្ជាក់ថាតំបន់ដែលជម្លោះនោះ​មិនមានប្រជាពលរដ្ឋ​រស់នៅ​នោះឡើយ ដោយមានតែទាហានឈរជើងប៉ុណ្ណោះ៕


វីអូឌី សូមសម្រួលពាក្យពី«ប្រឈម» មកកងទ័ពទាំងពីរកំពុង«ចរចា»វិញ បន្ទាប់ពីលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បញ្ជាក់បន្ថែមនៅម៉ោង២ និង ១៣នាទីរសៀលនេះថា ស្ថានភាពធម្មតាអាចគ្រប់គ្រងបាន ពុំមែន​ជាការប្រឈមមុខដាក់គ្នា​នោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ