មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ពាក់ព័ន្ធជម្លោះដីធ្លីត្រូវដកតំណែង

លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌(រូបពីហ្វេសប៊ុក លោក សេង សុវណ្ណារ៉ា)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ពាក់ព័ន្ធជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ និងការកាន់កាប់ដីក្នុងតំបន់អភិរក្សនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានដកចេញពីតួនាទី។​

ព្រះរាជក្រឹត្យនៅថ្ងៃទី២៤ខែសីហានេះ តាមការស្នើឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបញ្ចប់តួនាទីរបស់លោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​។

លោក សេង សុវណ្ណារ៉ា កំពុងមានជម្លោះដីធ្លីជាមួយជនជាតិដើមភាគតិច៥៥គ្រួសារ នៅក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរីលើទំហំដី៤៧២ហិកតា។ មន្ត្រីរូបនេះក៏រងការចោទប្រកាន់ថា កាន់កាប់ដីក្នុងតំបន់អភិរក្សភ្នំព្រិចខេត្តមណ្ឌលគិរីជិត១០០០ហិកតា តាំងពីខែមករាឆ្នាំ២០១៩ ហើយត្រូវដកហូតវិញនៅដើមខែសីហានេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ