កម្ពុជាពន្យារពេលដឹកសំរាមចេញដោយមូលហេតុអាកាសធាតុ

សំរាម៨៣កុងទីន័រដែលផ្លុងចោលនៅខេត្តព្រះសីហនុ ហើយត្រូវបានប្រទះឃើញនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩។ រូបភាព៖ បណ្ដាលសង្គម

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា គម្រោងនាំសំរាមកាកសំណល់ប្លាស្ទីកត្រឡប់ទៅកាន់ប្រទេសដើមវិញឱ្យអស់ដែលគ្រោងធ្វើនៅថ្ងៃទី២៤ខែសីហា ត្រូវពន្យារទៅថ្ងៃទី២៥ខែតុលាវិញ ដោយមូលហេតុអាកាសធាតុ និងការកកស្ទះទំនិញច្រើន។

សេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញបញ្ជាក់ថា ក្រុមហ៊ុនឈ្មោះ Chungyuen Plastic Manufacture  ដែលមានកំហុសនាំសំរាម៨៣កុងតឺន័រចូលកម្ពុជាខុសច្បាប់កាលពីចុងឆ្នាំ២០១៨នោះ បានដឹកត្រឡប់ទៅប្រទេសដើមវិញអស់១៤កុងតឺន័រហើយ ប៉ុន្តែមិនបានបញ្ជាក់ថា ដឹកទៅប្រទេសណាមួយនោះទេ។

កាលពីខែកក្កដា ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធអះអាងថា កាកសំណល់ប្លាស្ទីកទាំងនេះ នាំចូលពីសហរដ្ឋអាមេរិក និង កាណាដា។​​

ក្រសួងបានកំណត់ឱ្យក្រុមហ៊ុននេះ ​​ដឹកជញ្ជូនសំរាមទាំងនេះឱ្យអស់កម្ពុជាទៅប្រទេសដើមវិញ ត្រឹមថ្ងៃទី២៤ខែសីហាគឺថ្ងៃនេះ ប៉ុន្តែគម្រោងត្រូវពន្យារវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ