នាយករដ្ឋមន្ត្រីប្រាប់ពលរដ្ឋកុំឱ្យបារម្ភរឿងព្រំដែនកម្ពុជានិងឡាវ

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះបញ្ហារវាងកម្លាំងទ័ពកម្ពុជា និងឡាវនៅតាមព្រំដែន ហើយបញ្ជាក់នៅថ្ងៃនេះថា កងទ័ពភាគីទាំងពីរបានដកថយរៀងៗខ្លួនហើយ។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់Fresh Newsថា នៅម៉ោង៩ព្រឹកនេះ លោកបានជួបនាយករដ្ឋមន្ត្រីឡាវ លោក ថង លូនស៊ីស៊ូលីត តាមទូរសព្ទហើយចរចាគ្នាក្នុងបរិយាកាសល្អ និង រីករាយ។

លោកហ៊ុន សែន៖«នៅព្រឹកមិញវេលាម៉ោង៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ។»

អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លាមានប្រសាសន៍ថា កងទ័ពឡាវ​បាន​លើកគ្នាចូលមកកាន់​កាប់​ទឹកដីខ្មែរក្នុងតំបន់មុំបីចំណុចទន្លេរពៅ​នេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវ​សំអាង​ថា​នេះ​ជាទឹកដីរបស់គេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ