សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ និង​ទំហំ​នៃ​ខូច​ខាត​អគ្គិភ័យ​ឆេះ​សិប្បកម្ម​ផលិត​ពូក​នៅ​ឡើយ

អាជ្ញាធរ​រាជ​ធានីភ្នំពេញ អះ​អាង​ថា សមត្ថកិច្ច​នៅ​ពុំ​ទាន់​អាច​គណនា​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ និង​មូល​ហេតុ​នៃ​អគ្គិភ័យ​លើ​សិប្បកម្ម​​ផលិត​ពូក​មួយ​កន្លែង​នៅ​ខណ្ឌមានជ័យ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ។

អគារ​សិប្បកម្ម​ផលិត​ពូក​​​កម្ពស់​ដល់​ទៅ ៦​ជាន់ និង​មួយ​ទៀត​កម្ពស់ ៤​ជាន់ ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង​តាំង​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ស ថេត ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា​ សមត្ថកិច្ច​​កំពុង​តែ​ប្រតិបត្តិការ​កម្ទេច​អគារ​​នោះ​ចោល បន្ទាប់​ពី​អគារ​ទាំង​នោះ​រង​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង។

សម្រាប់​មូលហេតុ និង​ទំហំ​នៃ​ការ​ខូច​ខាត​វិញ លោក ស ថេត ប្រាប់​ថា សមត្ថកិច្ច​នៅ​ពុំ​ទាន់​អាច​គណនា​បាន​នៅ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ។

បើ​តាម​លោក ស ថេត អគ្គិភ័យ​លើ​សិប្បកម្ម​ផលិត​ពូក​នោះ ដែល​កាន់​កាប់​ដោយ​ម្ចាស់​ជា​ជន​ជាតិ​ខ្មែរ​នោះ ត្រូវ​បាន​ស្ថិតក្រោម​ការ​គ្រប់​គ្រង​ទាំង​ស្រុង​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ