អតីត​អភិបាល​ខេត្ត​តាកែវ និង​បង​ប្រុស​​​ ត្រូវ​តុលាការ​សម្រេច​ដាក់​​ពន្ធនាគារ​ជាង​​១០​ឆ្នាំ

រូបភាព៖ លោក ឡាយ វណ្ណៈ(ហ្វេសប៊ុក)

អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ និង​បង​ប្រុស​របស់​លោក ត្រូវ​បាន​តុលាការ​សម្រេច​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មិន​ក្រោម ១០​ឆ្នាំ​នោះ​ឡើយ នៅ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​ស្រី​កំណាន់ អ្នកនាង ចេវ សុវឌ្ឍនា។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាឌី ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសាលក្រមដោយសម្រេចឲ្យលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ ១៣ឆ្នាំ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ លោក ឡាយ ណារិទ្ធ ដែល​ជា​បង​ប្រុស​របស់​លោក ឡាយ វណ្ណៈ ត្រូវ​បាន​តុលាការ​សម្រេច​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ ១០ឆ្នាំ។

បើ​តាម​លោក សួស វិទ្យារ៉ាឌី បុរស​ឈ្មោះ ម៉ែន សាម៉ៃ ដែល​ជាអ្នក​បើក​បរ​រថយន្ត​ឱ្យ​លោក ឡាយ វណ្ណៈ និង​បុរស​ឈ្មោះ ជឹម វុធ ដែល​ជា​ប្ដី​នៃ​ស្ត្រី​អ្នក​បម្រើ​នៅ​ផ្ទះ​របស់​អ្នកស្រី ចេវ សុវឌ្ឍនា ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ​ផង​ដែរ ក្រោម​បទ​ចោទ​ថា បាន​លាក់​កំបាំង​តម្រុយ។

អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកដែលជាអតីតស្នងការរងនគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ រួមទាំងមនុស្ស ២​នាក់ទៀត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសុំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា កាលឆ្នាំមុន។

ប៉ុន្តែ កាលពីថ្ងៃទី២២ ខែសីហានេះ លោក ឡាយ វណ្ណៈ បន្ត​អះអាង​ថា លោកមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ដូចការចោទប្រកាន់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ