មេដឹកនាំ​ឡាវ​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ

លោក ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

មេដឹកនាំ​ឡាវ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈ​ពេល ២​ថ្ងៃ​នៅ​រាជ​ធានី​ភ្នំពេញ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​រៀបរាប់​ថា សម​ភាគី​របស់​លោក គឺ​នាយករដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត បាន​ធ្វើ​ដំណើរ​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ។

រូបថត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ បង្ហាញ​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ទាំង​ពីរ បាន​ចូលរួម​ក្នុង​កម្មវិធី​បដិសណ្ឋារ​កិច្ច​ផ្លូវការ​នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ។

តាម​សេចក្តី​ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រីនៃប្រទេសទាំាងពីរ នឹង​ពិភាក្សាគ្នាអំពីបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការទ្វភាគី។

អំឡុងដំណើរ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំឡាវ​​ក៏​គ្រោង​ជួប​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ផង​ដែរ។

ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​របស់ខ្មែរ​ នាយករដ្ឋមន្រ្តី​ឡាវនឹងអញ្ជើញ​ដាក់​កម្រងផ្កា​នៅវិមានឯករាជ្យ​ ព្រមទាំង​អញ្ជើញ​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ «ព្រះបរមរតនកោដ្ឋ»ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ