ក្រសួង​ការងារ​ឈប់​ទទួល​ស្គាល់​វិទ្យាស្ថាន​មួយ​ក្រោយ​សមត្ថកិច្ច​ចាប់​ជន​ជាតិ​ចិន​ជាង​១០០​នាក់

ជនជាតិចិនជាង១រយនាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតអាគារពាណិជ្ជកម្ម SUNTOWN នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសង្ស័យថាពាក់ព័ន្ធករណីជំរិតតាមប្រព័ន្ធអ៊ីនធឺណេត (រូបភាព៖ គេហទំព័រ​អគ្គស្នងការនរគបាលជាតិ)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឈប់ទទួលស្គាល់វិទ្យាស្ថានមួយ ដែលមានទីតាំងស្ថិតនៅអគារ SUN TOWN ក្នុងសង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែកញ្ញា ក្រសួងការងារបានជូន​ដំណឹងទៅសាធារណជន សិក្ខាកាម សិស្សនិស្សិត ដោយបញ្ជាក់ថា ក្រសួងសម្រេចឈប់ទទួលស្គាល់​វិទ្យាស្ថានអ៊ិនសែលប៉ូលីធាន (EXCELPOLITAN INSTITUTE)។

ក្រសួង​ការងារ​បាន​សម្រេច​បែប​នេះ ដោយ​លើក​ឡើង​​ថា វិទ្យាស្ថានមួយនេះមិនអនុវត្តតាមស្មារតីប្រកាសដែលក្រសួងបានអនុញ្ញាតឲ្យធ្វើការបណ្តុះបណ្តាល។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់បន្ថែមថា រហូតមកដល់វិទ្យាស្ថាននោះ មិនទានបានធ្វើការបណ្តុះបណ្តាលនៅឡើយទេ។

ការប្រកាសរបស់ក្រសួងការងារឈប់ទទួលស្គាល់វិទ្យាស្ថាន EXCELPOLITAN នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិចិន ១០៥នាក់នៅក្នុងអគារពាណិជ្ជកម្ម SUN TOWN កាលពីថ្ងៃទី៩ ខែកញ្ញា ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត (VOIP)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ