រញ្ជួយដី៥,២រិច្ឆទ័រនៅហ្វីលីពីន

រូបភាពទីក្រុងម៉ានីលប្រទេសហ្វីលីពីន នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩

រញ្ជួយដីកម្លាំង៥,២រិច្ឆទ័រញ័រនៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន នៅរសៀលថ្ងៃសុក្រនេះ។ នេះបើតាមអ្នកជំនាញភូមិសាស្ត្ររបស់សហរដ្ឋអាមេរិកធ្វើសេចក្តីប្រកាស។​

ស្ថាប័នជំនាញតាមដានការរញ្ជួយដី និងបន្ទុះភ្នំភ្លើងរបស់ហ្វីលីពីនក៏បានបង្ហាញរបាយការណ៍បឋមដែរថា រញ្ជួយដីរសៀលនេះកើតឡើងក្នុងជម្រៅ១០គីឡូម៉ែត្រ។​

អាជ្ញាធរកំពុងតែជម្លៀសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលរញ្ជួយដីនោះចេញពីអគារ នានា ហើយប្រកាសផ្អាកដំណើរការនៅតាមសាលារៀនមួយចំនួនផងដែរ។

នៅតាមសាកលវិទ្យាល័យនានា បានប្រកាសសញ្ញាអាសន្នឱ្យសិស្សមានការប្រុងប្រយ័ត្ន ហើយសាលាក៏តាមដានសញ្ញាគ្រោះថ្នាក់ពីការរញ្ជួយដីនេះផងដែរ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ