នាយរដ្ឋមន្ត្រីរំឭកអាជ្ញាធរពង្រឹងសន្តិសុខក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

អាជ្ញាធរមានសមត្ថកិច្ច ប្រចាំការត្រួតពិនិត្យដើម្បីរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។​

លោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បានសរសេរសារជូនពរ នៅក្នុងឱកាសពិធីបុណកាន់បិណ្ឌទី៨  ឱ្យពលរដ្ឋទទួលបានសេចក្តីសុខ និងចម្រើន។​

ក្នុងសារនោះលោកក៏បានលើកឡើងពីការរំឭកឱ្យអាជ្ញាធរ បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ។​

សារនាយករដ្ឋមន្ត្រី៖«សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។»

នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃក៏បានណែនាំដល់មន្ត្រីក្រោមបង្គាប់ឱ្យដាក់កម្លាំងពង្រាយនៅតាមវត្តអារាមនានា ដើម្បីឃ្លាំមើលសកម្មភាពរបស់អតីតមន្ត្រីបក្សប្រឆាំងដោយបារម្ភខ្លាចធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិសុខជាតិ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ