នាយករដ្ឋមន្ត្រីបារម្ភពីសន្តិភាពពិភពលោកកំពុងរងការគំរាមកំហែង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្តែងការព្រួយបារម្ភពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលកំពុងគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់ និងពិភពលោក។​

លោកនាយរដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិតមួយក្នុងឱកាសទិវាសន្តិភាពពិភពលោកថ្ងៃទី២១ខែកញ្ញា បានលើកឡើងថា ប្រទេសមហាអំណាចកំពុងប្រកួតប្រជែង ដើម្បីផលប្រយោជន៍នយោបាយ  សេដ្ឋកិច្ច និង យោធា បានគំរាមកំហែងដល់សន្តិភាព។​

សារលោកហ៊ុន សែន៖«ការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយោធា បាន និងកំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាពដែលនៅតែមានភាពស្រួចស្រាវ ទាំងក្នុងកម្រិតតំបន់ និង សកល។​»

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា សន្តិភាពរបស់កម្ពុជាកំពុងតែផុយស្រួយដែរ ដោយសារតែការជ្រៀតជ្រែកពីប្រទេសខាងក្រៅ ពិសេសប្រទេសលោកខាងលិច។​

រដ្ឋាភិបាលតែងតែចោទបន្តបន្ទាប់ថា សហរដ្ឋអាមេរិក​ជាអ្នកនៅពីក្រោយអតីតគណបក្សសង្គ្រោះជាតិក្នុងគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យបានបង់សន្តិភាព កើតមានចលាចលក្នុងសង្គម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ