ក្រសួង​ធនធាន​ទឹក​ព្រមាន​​ដល់​ខេត្ត​ ៨​ ឱ្យ​ប្រយ័ត្ន​​​ចំពោះ​ជំនន់​ទឹក​ភ្លៀង​ឆាប់​រហ័ស

បុរស​ម្នាក់​ត្រៀម​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ទំនប់​បង្ហៀរ​ទឹក​អូរពូល ស្ថិត​ក្នុង​ខេត្ត​រតនគិរី ដែល​អាជ្ញាធរ​អះអាង​ថា ទឹក​ជំនន់​បាន​កើន​ឡើង​ខ្ពស់​ដល់​ទៅ ១៨៧​មីលីម៉ែត្រ ដែល​គំរាម​កំហែង​ដល់​ទំនប់​ទឹក​មួយ​នេះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩។ រូបថត៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្រមាន​ទៅ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៨ ភាគ​ច្រើន​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ចំពោះ​​ជំនន់​ទឹក​ភ្លៀង​ដ៏​ឆាប់​រហ័ស​ ខណៈ​ដែល​ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​ប្រទេស​ឡាវ និង​ថៃ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្រមាន​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​​ស្ដី​ពី​ស្ថានភាព​អាកាស​ធាតុ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នោះ ក្រសួង​បាន​ឱ្យដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប​កំពុង​មាន​ឥទ្ធិពល​លើ​បណ្ដា​ខេត្ត​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ឡាវ និង​ថៃ ដែល​ក្រសួង​ព្យាករ​ថា នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ត​ទៀត។

ក្រសួង​​បញ្ជាក់​ថា ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និង​កំពង់ធំ សុទ្ធតែ​អាច​ប្រឈម​មុខ​ខ្លាំង​ជាង​គេ​ទៅ​នឹង​ជំនន់​ទឹក​ភ្លៀង​ឆាប់​រហ័ស ហើយ​ក្រសួង​ក៏​បាន​ជំរុញ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ