ប្រមុខ​ការទូត​កម្ពុជា​នឹងលើកយកបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី​ប្រាប់ UN សប្តាហ៍នេះ

លោក ប្រាក់ សុខុន ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ ដែលរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ (រូបភាព៖ ហ៊ី ឆាយ)

ប្រមុខ​ការទូត​កម្ពុជា គ្រោង​លើកឡើង​ពី​បញ្ហាសណ្តាប់ពិភពលោកថ្មី នៅ​ឯ​កិច្ចប្រជុំមហាសន្និបាតអង្គការសហ​ប្រជាជាតិ (UN) លើកទី៧៤ ដើម្បីឱ្យអង្គមហាសន្និបាតរួមគ្នាស្វែងរកដំណោះស្រាយ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាល​ពី​ចុង​សប្ដាហ៍​មុន។

ក្នុង​សេចក្តីប្រកាសព័ត៌មាននោះ ក្រសួងការបរទេស​បាន​លើក​ឡើង​ថា រដ្ឋ​មន្ត្រី​ការបរទេស​ លោក ប្រាក់ សុខុន គ្រោង​ចូល​រួម​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ឯ​ទីក្រុង​ញូវយ៉ក ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ខាង​មុខ​នេះ ដែល​នឹង​ផ្ដោត​លើ​ «កិច្ចខំប្រឹងប្រែងពហុភាគីសម្រាប់លុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន»

ក្រសួង​ការបរទេស​ប្រកាស​ថា ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ​ នឹង​ឡើង​ថ្លែងក្នុង​កិច្ច​ប្រជុំ​នៃ​មហា​សន្និបាត​នោះ ហើយ​នឹងលើក​ឡើង​​ពីការព្រួយបារម្ភរបស់កម្ពុជា ទៅ​លើបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់ និងអន្តរជាតិជាដើម បន្ថែមពីលើសារសំខាន់នៃការខិតខំប្រឹងប្រែង​រួមគ្នាដោះស្រាយបញ្ហាភេវរកម្ម អំពើជ្រុលនិយម និង​ចលនា​ជ្រុល​និយម បម្រែបម្រួល​អាកាស​ធាតុ និងការគំរាមកំហែងថ្មីៗ​ទៅ​លើ​សន្តិសុខ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ