តុលាការកោះហៅមេសហជីពម្នាក់ករណីបុគ្គលិកសណ្ឋាគារតវ៉ា

តុលាការខេត្តសៀមរាបកោះហៅប្រធានសហជីពម្នាក់ប្រចាំតំបន់ទេសចរណ៍នោះ ឲ្យចូលបំភ្លឺ​ពីបទព្រហ្មទណ្ឌ ទាក់ទងនឹងការតវ៉ារបស់បុគ្គលិកសណ្ឋាមួយកាលពីពាក់​កណ្តាល​ឆ្នាំមុន។

ក្នុងដីការបស់តុលាការ បានបង្គាប់ឲ្យលោក ម៉ម ឬទ្ធី ប្រធានសហព័ន្ធសជីពកម្មករនយោជិក វិស័យទេសចរណ៍និងសេវាកម្មកម្ពុជា ចូលបំភ្លឺនៅថ្ងៃទី២៥ខែកុម្ភៈ ពីបទសមគំនិតឲ្យមានអំពើ​ហិង្សា​ដោយ​ចេតនា។

លោក ម៉ម រិទ្ធី ត្រូវបានគេមើលឃើញថា ជាអ្នកជំរុញឲ្យថៅកែសណ្ឋាគារវិចតូរីយ៉ាអង្គរ អនុវត្ដតាមច្បាប់ការងារ ខណៈអតីតបុគ្គលិកសណ្ឋាគារនេះ តវ៉ាជាបន្តបន្ទាប់ កាលពីខែមិថុនាឆ្នាំ២០១៦ ដោយស្នើឲ្យទទួលយកបុគ្គលិក ៧៧នាក់ ចូលធ្វើការវិញ និងផ្ដល់ប្រាក់សំណងតាមច្បាប់។

បុគ្គលិកសណ្ឋាគារវិចតូរីយ៉ាអង្គរ បានចេញតវ៉ាជាច្រើនលើក បន្ទាប់ពីបុគ្គលិកចំនួន ៧៧នាក់ ត្រូវបានបញ្ឈប់ពីការងារជាបន្តបន្ទាប់កាលពីចុងឆ្នាំ២០១៥ ក្រោយពីពួកគេចូលជាសមាជិកសហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ