អ្នកម៉ៅការភាស៊ីនៅផ្សារធំថ្មីដែលរងការរិះគន់ ត្រូវបានព្រមានដកអាជីវកម្ម

តំលៃផ្ញើយានជំនិះនៅផ្សារថ្មី (ណាត សុភាព)

អភិបាលខណ្ឌដូនពេញព្រមានដកអាជីវកម្មពីអ្នកទទួលបន្ទុកម៉ៅការភាស៊ីរថយន្ត-ម៉ូតូ ដែលរងការរិះគន់ថា យកថ្លៃលើសការកំណត់និងប្រើសំដីមិនសមរម្យទៅលើអតិថិជនដែលមកផ្ញើររថយន្ត-ម៉ូតូនៅផ្សារធំថ្មី។

បើតាម Facebook របស់សាលាខណ្ឌដូនពេញនៅព្រឹកមិញនេះឲ្យដឹងថា អភិបាលខណ្ឌដូនពេញ បានអញ្ជើញលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វ័យតផ្សារធំថ្មី និងអ្នកទទួលបន្ទុកម៉ៅការភាស៊ីរថយន្ត-ម៉ូតូ ដែលមានបណ្តឹងពីអតិថិជនថា មានការយកភាស៊ីលើសតម្លៃកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានប្រើសំដីមិនសមរម្យទៅលើអតិថិជនដែលមកផ្ញើររថយន្ត-ម៉ូតូនៅផ្សារធំថ្មី។

បើតាម សាលាខណ្ឌដូនពេញ លោកអភិបាលខណ្ឌ បានអនុញ្ញាតឲ្យគណៈកម្មការផ្សារធ្វើការប្រជុំ និងធ្វើកំណត់ហេតុអប់រំណែនាំ ក្នុងករណីមានបញ្ហាកើតឡើងលើកក្រោយទៀត លោក អភិបាលខណ្ឌ នឹងស្នើឲ្យដកអាជីវកម្មតែម្តង ។

បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជុំវិញបញ្ហាតម្លៃផ្ញើកង់-ម៉ូតូនៅតាមបណ្តាផ្សារមួយចំនួន ដែលមានតម្លៃថ្លៃជាងការកំណត់នោះ ក្រោយមកសាលារាជធានីភ្នំពេញក៏បានកំណត់តម្លៃផ្ញើកង់-ម៉ូតូ និងរថយន្ត ដោយផ្ញើកង់មានតំលៃ២០០៛ក្នុង១លើក ម៉ូតូ៣០០៛ក្នុង១លើក និងរថយន្ត៥០០៛ក្នុង១លើក ប៉ុន្តែការកំណត់តម្លៃនេះហាក់មិនមានប្រសិទ្ធិភាព ដោយនៅតាមបណ្តាផ្សារមួយចំនួននៅតែយកតម្លៃលើសដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ