កម្មករ៧០នាក់នៅខេត្តកំពង់ចាមដូលសន្លប់តគ្នា

កម្មករនៅខេត្តកំពង់ចាមដូលសន្លប់តគ្នា (ទំព័រហ្វេសប៊ុករបស់ បេឡាជាតិរបបសន្តិសុខសង្គម)

បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់៧០នាក់ ​នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានដួលសន្លប់ជាបន្តបន្ទាប់  នៅព្រឹកថ្ងៃអង្គារនេះ​ ដោយសារតែរងឥទ្ធិពលពីថ្នាំពុលរបស់កសិករបាញ់លើដំណាំនៅក្បែរនោះ។​

តាមទំព័រហ្វេសប៊ុករបស់ បេឡាជាតិរបបសន្តិសុខសង្គម កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកនេះ​ មានករណីកម្មករដួលសន្លប់តៗគ្នា នៅរោងចក្រ លី ឈាងខេប ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

បេឡាជាតិ​ឲ្យដឹងទៀតថា ករណីដួលសន្លប់តៗគ្នានេះ បណ្តាលមកពីប្រជាកសិករនៅជិតរោងចក្រ បានបាញ់ថ្នាំស្រូវសម្លាប់សត្វល្អិត ដែលធ្វើឱ្យជះខ្លិនថ្នាំ សាយចូលទៅក្នុងរោងចក្រធ្វើឲ្យកម្មករពុលក្លិនក៏បានសន្លប់តៗគ្នា រហូតដល់ទៅ៧០នាក់។ មកដល់ពេលនេះ មន្រ្តី បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្ត បានសហការជាមួយមន្ទីរពេទ្យខេត្ត បានបញ្ជូនកម្មករទាំង៧០នាក់ទៅមន្ទីពេទ្យបង្អែកស្រុកបាធាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ