ក្រសួងសេដ្ឋកិច្ចណែនាំឲ្យអ្នកជាប់ពន្ធទាំងអស់បង់តាមធនាគារវឌ្ឍនៈ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុណែនាំឲ្យ ក្រុមហ៊ុនសហគ្រាសទាំងអស់ ដែលជាប់កាតព្វកិច្ចបង់ពន្ធ អាចបង់តាមធនាគារវឌ្ឍនៈ ដោយក្រសួងបញ្ជាក់ថា ដើម្បីឲ្យដំណើរការកាន់តែមានប្រសិទ្ធភាព ងាយស្រួល និងមានជំនឿទុកចិត្ត។​

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់​គ្នាជាមួយធនាគារ វឌ្ឍនៈ ក្នុងការបង់ពន្ធតាមធនាគារនេះ។ សេចក្តីជូនដំណឹងបញ្ជាក់ថា ធនាគារវឌ្ឍនៈ បានត្រៀមលក្ខណៈរួចរាល់និងដាក់ឲ្យដំណើរការទទួលប្រាក់ពន្ធអាករគ្រប់ប្រភេទចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុងសេចក្តីជូនដំណឹងឲ្យដឹងទៀតថា ការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ(អាគារវឌ្ឍនៈកាពីតាល) ធ្វើការពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង​៩ព្រឹកដល់ម៉ោង១៨និង៣០នាទី។ ចំណែកការិយាល័យសាខានៅតាមខេត្តក្រុងនានា ធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង​៨ព្រឹកដល់ម៉ោង​១៦។ ចំណែកថ្ងៃសៅរ៍ចាប់ពីម៉ោង​៨ព្រឹកដល់ម៉ោង​១១និង៣០នាទីព្រឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ