ក្រសួងពីរគ្រោងប្រែក្លាយតំបន់ការពារធម្មជាតិទៅជាតំបន់អភិវឌ្ឍផ្នែកទេសចរណ៍ធម្មជាតិ

ក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍គ្រោងប្រែក្លាយតំបន់ការពារធម្មជាតិទៅជាតំបន់អភិវឌ្ឍផ្នែកទេសចរណ៍ធម្មជាតិ។​ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្នុងវេទិកាស្តីពី «ភាពរស់រវើករបស់ប្រជាជនយើង បេតិកភណ្ឌវប្បធម៌ជាអត្តសញ្ញាណរបស់យើង បរិស្ថានជាអនាគតរបស់យើង» ដែលរៀបចំរួមគ្នារវាងក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថា ៖ «[…] ការ​អភិវឌ្ឍ​ផ្នែក​ទេចរណ៍ធម្មជាតិ ចូលរួមក្នុងការលើកស្ទួយ​ជីវភាព ប្រជាសហគមន៍នៅ​ជុំវិញ​តំបន់ការពារធម្មជាតិទាំងអស់​ ឱ្យបានល្អប្រសើរ តាមរយៈការ បង្កើតតំបន់ទេសចរណ៍ ធម្មជាតិនានា បង្កើតមុខរបរបង្កើនចំណូល និង​បង្កើន​ការ​អប់រំបណ្តុះបណ្តាលធនធាន មនុស្សនៅតំបន់នោះ​ ដើម្បីឱ្យបងប្អូន​ ចេះគ្រប់គ្រងផល​ដែលមកបានពីវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព […] »។

ទោះជាយ៉ាងណា ទាំងសង្គមស៊ីវិលនិងសកម្មជនបរិស្ថានមួយចំនួន នៅតែបន្តលើកពីក្តីបាម្ភថា ពលរដ្ឋម្ចាស់ស្រុក​ទំនងជានឹងមិនសូវទទួលផលពីគំរោងអភិវឌ្ឍខាងលើនោះទេ ខណៈកម្មវិធីអភិរក្ស​មួយ​ចំនួនកាលពីពេល​កន្លងទៅ បានផលតែលើពួកនាយទុននិងមានអំណាច។

គួរំលឹកថា ក្រសួងបរិស្ថានបានបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៣៧ សហគមន៍ ដែលគ្របដណ្តប់ភូមិចំនួន ២៤៣ ភូមិក្នុងឃុំ/សង្កាត់ចំនួន ៧២ មានសមាជិកចូលរួមសរុប ៣២ ០​២៨គ្រួសារ និងចូលរួមគ្រប់គ្រងផ្ទៃដីព្រៃ សរុប១៩៣ ៩៩២ហិកតា ជុំវិញតំបន់ការពារធម្មជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ