សមត្ថកិច្ចចាប់ខ្លួន​បុរសចំណាស់ម្នាក់តាមបញ្ជានាយករដ្ឋមន្ត្រី​

បុរសឈ្មោះ ម៉ារី (រូបពីអគ្គស្នងការដ្ឋានគរបាលជាតិ)

សមត្ថកិច្ចខេត្តកំពតបានចាប់ខ្លួនបុរសចំណាស់ម្នាក់ បន្ទាប់ពីមានបញ្ជាផ្ទាល់មាត់ពីនាយករដ្ឋមន្ត្រីហ៊ុន សែននៅព្រឹកថ្ងៃពុធនេះ។​

ក្នុងពិធីជួបជាមួយកម្មករកម្មការិនីនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យចាប់ខ្លួនបុរស​ម្នាក់ឈ្មោះម៉ារី ជាអតីតព្រះសង្ឃដោយថា បានញុះញង់ប្រាប់ប្រជាពលរដ្ឋនូវព័ត៌មានមិនពិត។​

អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយថា សមត្ថកិច្ចឃាត់ខ្លួនបុរសឈ្មោះ ម៉ារី នៅត្រង់ចំណុចភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត។ ប្រភពដដែល​បញ្ជាក់ទៀតថា មូលហេតុនៃការចាប់ខ្លួននេះដោយសារបុរសនេះ ដើរផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអូស្ត្រាលីបរាជ័យ។

អគ្គស្នងការដ្ឋាននគរបាលជាតិមិនទាន់បានបញ្ជាក់ថា តើបុរសនោះត្រូវបញ្ជូនទៅណា ហើយមាននីតិវិធីអ្វីបន្តទៀតនោះទេ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ