៣ខែ​ដើមឆ្នាំ​២០១៧ រដ្ឋ​ប្រមូលពន្ធ​បាន​ជិត​៨០០លានដុល្លារ

រដ្ឋាភិបាលថា​ ៣ខែ​ដើមឆ្នាំ​២០១៧នេះ ខ្លួន​ប្រមូល​ពន្ធ​បាន​ជិត​៨០០លាន​ដុល្លារ កើន​លើស​ឆ្នាំ​មុន​ស្ទើរ​​គុណ​នឹង​ពីរ។

អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣ខែ​ដើមឆ្នាំ​២០១៧នេះ​​ ក្រុមមន្ត្រីរបស់ខ្លួន​ប្រមូល​ពន្ធ​​អាករ​ បាន​ចំនួន​៧៦៨,៦២លាន​ដុល្លារ ស្នើ​នឹង​៤៤,៨០ភាគរយ នៃ​ផែន​ការប្រចាំ​ឆ្នាំ ដែលចំនួន​នេះ​កើន​លើស​ឆ្នាំ​មុន ​៣៦៨,៧១លាន​ដុល្លារ ឬ​ប្រមូល​បាន​​៩២,២០ភាគរយ។

អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​បាន​ឲ្យ​ដឹងទៀត​ថា ​ចំណូល​កើន​ឡើង​នេះ ​បណ្តាល​មក​ពីសកម្មភាព​អាជីវកម្ម​មួយ​ចំនួន​​មាន​ការ​កើន​ឡើង ជា​ពិសេស​វិស័យ​ផលិត​យានយន្ត វិស័យ​កសិកម្ម វិស័យ​ស្រាវជ្រាវ និង​រុក​រក​រ៉ែ និង​វិស័យ​សិក្សា​អប់​រំ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។