IS អះអាងថាពួកគេជាអ្នកវាយប្រហារសម្លាប់នគរបាលនៅបារាំង

ក្រុមរដ្ឋឥស្លាម ​IS អះអាងថា ពួកគេជារៀបចំបើកការវាយប្រហារនៅ Champs Elysees ដែលបណ្តាលឲ្យនគរបាលស្លាប់ និង របួសកាលពីម្សិលមិញ គឺហេតុការណ៍នេះកើតឡើងមុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសនេះត្រូវចាប់ផ្តើម។​

ក្រុមរដ្ឋឥស្លាម ​IS អះអាងថា ពួកគេជាអ្នករៀបចំបើកការវាយប្រហារនៅ Champs Elysees ដែលបណ្តាលឲ្យនគរបាលស្លាប់ និង របួសកាលពីម្សិលមិញ គឺហេតុការណ៍នេះកើតឡើងមុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសនេះត្រូវចាប់ផ្តើម។​

ហេតុការណ៍បាញ់ប្រហារនោះ គឺក្រុមអ្នកបាញ់បានប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិបាញ់លើរដ្ឋយន្តនគនរបាលនៅលើផ្លូវដែលល្បីមួយនៅលើពិភពលោក​អំឡុងម៉ោង​៩និង០០នាទីយប់។ ការបាញ់ប្រហារនេះត្រូវបានគេសន្និដ្ឋានថា ជាអំពើភេរវកម្ម ហើយបានបណ្តាលឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និង អ្នករស់នៅក្បែរតំបន់នោះ។​

បន្ទាប់ពីការបាញ់មន្ត្រីរដ្ឋាភិបាលបណ្តាលឲ្យស្លាប់និង រងរបួសមក​ ខ្មាន់កាំភ្លើងត្រូវបានគេបាញ់ស្លាប់ នៅពេលដែលជននោះព្យាយាមរត់គេចពីកន្លែងកើតហេតុ។ នេះបើតាមប្រភពនគរបាលថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានAFP។

ជុំវិញហេតុការណ៍នេះ ក្រុមភេរវកម្មរដ្ឋឥស្លាម ដែលកំពុងបើកការវាយប្រហារនៅក្នុងប្រទេស៊ីរី និង អ៊ីរ៉ាក់អះអាងថា ពួកគេជាអ្នកធ្វើ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។