អាជ្ញាធរខេត្ដរតនគិរីចាប់ខ្លួនជនជាតិចិន៥នាក់ ករណីលួចជីកយករ៉ែខុសច្បាប់

អាជ្ញាធរខេត្តរតនគិរីបានចាប់ឃាត់ខ្លួនជនជាតិចិន៥នាក់ និងជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណីជីកយករ៉ែខុសច្បាប់។

អាជ្ញាធរខេត្តរតនគិរីបានចាប់ឃាត់ខ្លួនជនជាតិចិន៥នាក់ និងជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណីជីកយករ៉ែខុសច្បាប់។

កម្លាំងសមត្ថកិច្ចស្រុកលំផាត់ ខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិចិន៥នាក់និងខ្មែរម្នាក់ ហើយបញ្ជូនពួកគេទៅសាលាដំបូងខេត្ត ដោយចោទថាបានចូលជីកយករ៉ែដោយខុសច្បាប់ នៅចំណុចអូរល្វាក់ ក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ កាលពីទី២០ខែមេសាម្សិលមិញ។ នេះបើតាមវេបសាយអគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃសុក្រនេះ។

បើតាមវេបសាយអគ្គស្នងការនគរបាលជាតិ អាជ្ញាធរខេត្តរតនគិរី បានចុះត្រួតពិនិត្យ​និងឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ខណៈពួកគេយកគ្រឿងចក្រកាយដី ទៅឈូសឆាយជីកយករ៉ែ រួមជាមួយនឹងរថយន្ដម៉ាកលិចស៊ីសមួយគ្រឿងទៀត។

បើតាមអគ្គស្នងការនគរបាលជាតិ មកទល់ពេលនេះ អាជ្ញាធរខេត្តរតនគិរីបានឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងរថយន្ដមួយគ្រឿង​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។