នគរបាលថៃបានឃាត់ខ្លួនបុរសម្នាក់ដែលរត់ពន្ធទឹកកាមទៅប្រទេសឡាវ

នគរបាលថៃបានឃាត់ខ្លួនបុរសម្នាក់ដែលលួចរត់ពន្ធទឹកាម ច្រកតាមដបតួចៗចំនួន៦ដបមានបំណងយកទៅកាន់ប្រទេសឡាវ។

នគរបាលថៃបានឃាត់ខ្លួនបុរសម្នាក់ដែលលួចរត់ពន្ធទឹកាម ច្រកតាមដបតួចៗចំនួន៦ដបមានបំណងយកទៅកាន់ប្រទេសឡាវ។​

នគរបាលបានពិនិត្យរកឃើញដបទឹកកាមត្រូវបានបុរសនោះលាក់ក្នុងកាបូប ពេលឆ្លងកាត់ព្រំដែន​នៅភាគខាងជើងប្រទេសថៃនៅទីក្រុង Nong Khai​ ត្រៀមឆ្លងចូលឡាវ។​ នេះបើតាមសារព័ត៌មាន BBC។​

នគរបាលថ្លែងថា បុរសនោះបានសារភាពថា ទឹកកាមនោះប្រមូលពីតាមគ្លីនិកពិសោធន៍នៅក្នុងរដ្ឋធានីវៀតណាម និង របស់ឡាវ។​ ឡាវមានការកក្រើកឡើងក្នុងការជួញដូរទឹកកាមបន្ទាប់ពីប្រទេសជិតខាងថៃ និង កម្ពុជាបានហាមឃាត់។​

ប៉ុន្តែនគរបាលអះអាងថា ទឹកកាមទាំងនោះប្រមូលពីបុរសជនជាតិចិន និង វៀតណាម។​ នគរបាលអះអាងថា បុរសនោះធ្លាប់ប្រមូលទឹកកាមពីគ្លីនិកនានានៅបាងកកហើយបញ្ជូនទៅឡាវ។ អ្នករត់ពន្ធរូបនោះក៏បានបញ្ជាក់ថា លោកធ្លាប់រត់ពន្ធទឹកកាមទាំងនេះមកកាន់កម្ពុជា ជាច្រើនលើកផងដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។