រថភ្លើងនិងរថយន្តបុកគ្នានៅខេត្តបន្ទាយមានជ័យ

រថយន្តនិងរថភ្លើងបុកគ្នា(រូបពីនគរបាលជាតិ)

រថភ្លើងនិងរថយន្តបានបុកគ្នានៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើករថយន្តរងរបួស។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ហេតុការបុកនេះ កើតឡើង​នៅត្រង់ចំណុច ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ។​

របាយការណ៍សមត្ថកិច្ចបង្ហាញថា បុរសអ្នកបើករថយន្តរបួសស្រាល ខូចខាតរថយន្ត ចំណែកអ្នកនៅលើរថភ្លើងមិនមានរបួសទេ។ សមត្ថកិច្ចមិនទាន់​បានបញ្ជាក់មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ