រដ្ឋាភិបាលបង្កើតការិយាល័យច្រកចេញចូលតែមួយនៅខេត្តទាំង២៤

ស្លាកច្រកចេញចូលតែមួយ

រដ្ឋាភិបាលបានសម្រចបង្កើតការិយាល័យច្រកចេញចូលតែមួយបន្ថែមនៅស្រុកចំនួន ៣១ នៃខេត្តចំនួន ២៤ទូទាំងប្រទេស។

ក្រសួងមហាផ្ទៃបានចេញសេចក្ដីសម្រេចមួយចុះថ្ងៃទី ១៩ ខែ មេសាស្ដីពីការកំណត់គោលដៅសម្រាប់​បង្កើត​ការិយាល័យច្រកចេញចូលតែមួយ ដោយកំណត់យកស្រុកគោល​ដៅ​ចំនួន៣១ នៃខេត្តចំនួន ២៤ សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយ ក្នុងឆ្នាំ២០១៨នេះ។

តាមសេចក្ដីសម្រេចដដែលនោះគោលដៅនៅក្នុងស្រុកទាំង៣១ នៃខេត្តទាំង២៤នោះរួមមាន ស្រុកបាណន់ ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុករតនមណ្ឌលនៃខេត្តបាត់ដំបង ស្រុកអង្គស្នួល និង​ស្រុកកៀនស្វាយ​ នៃខេត្តកណ្តាល ស្រុកទឹកឈូ និងស្រុកឈូកនៃខេត្តកំពត ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់ នៃ​ខេត្ត​សៀមរាប ស្រុកមង្គលបូរី និងស្រុកព្រះនេត្យព្រះនៃខេត្តបន្ទាយមានជ័យ​។

តាមសេចក្ដីសម្រេចនោះក៏កំណត់យកគោលដៅក្នុងខេត្តតាកែវដែលស្ថិតក្នុង ស្រុកបាទី ចំណែក​ខេត្ត​កំពង់​ស្ពឺ​ គឺនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ឆ្នាំងស្ថិតក្នុង ស្រុកកំពង់ត្រឡាច ខេត្តពោធិ៍សាត់ ស្ថិតក្នុងស្រុក​បាកាន ឯខេត្តប៉ៃលិនគឺនៅក្នុង ស្រុកសាលាក្រៅ។

សេចក្ដីសម្រេចដដែលក៏បានកំណត់គោលដៅបង្កើតច្រកចេញចូលតែមួយនៅក្នុងស្រុកត្បូងឃ្មុំ ស្ថិតនៅ​ក្នុង​ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្រុកស្ទោង ខេត្តកំពង់ធំ ស្រុករវៀង ខេត្តព្រះវិហារ ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ស្រុកស្នួល ខេត្តក្រចេះ ស្រុកកំចាយមារ ខេត្តព្រៃវែង ស្រុកស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង និង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ចំណែកឯខេត្តព្រះសីហនុត្រូវបានកំណត់គោលដៅបង្កើតច្រកចេញចូលតែមួយស្ថិតក្នុងស្រុកស្ទឹងហាវ ហើយ ខេត្តកោះកុងស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកែបនៅក្នុងស្រុកដំណាក់ចង្អើរ​ ខេត្តស្ទឹងត្រែងស្ថិតក្នុង ស្រុកសៀមប៉ាង និង ខេត្តរតនគិរីក្នុង ស្រុកបរកែវ។

ក្នុងសេចក្ដីសម្រេចដដែលនោះបានកំណត់ឲ្យរដ្ឋបាលស្រុកនៃគោលដៅដែលបានកំណត់ខាងលើនោះរៀបចំការិយាល័យច្រកចេញចូលតែមួយឲ្យបានសមស្រប ហើយអាជ្ញាធរពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្ត​សេចក្ដី​សម្រេចនេះតាមភារកិច្ចរៀងៗខ្លួន៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ