រដ្ឋាភិបាលរំឭកឲ្យពលករធ្វើការនៅថៃទៅបន្តនីតិវិធីច្បាប់

រូបភាពពី ស្ថានទូតកម្ពុជានៅទីក្រុងបាងកក

ស្ថានទូតខ្មែរនៅប្រទេសថៃប្រកាសឲ្យពលករដែលស្នាក់នៅ និង ធ្វើការនៅប្រទេសថៃទាំងអស់ដែលមិន​ទាន់ទទួលបានប័ណ្ណមិនមែនសញ្ជាតិថៃ ប័ណ្ណអនុញ្ញាត​ការងារ​ទៅបន្តនីតិវិធីតាម​ការិយាល័យច្រកចេញ​ចូលតែមួយទូទាំង​ប្រទេសថៃ។

តាមសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២០​ខែមេសា របស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានឲ្យដឹងថាអាជ្ញាធរ​ថៃនឹងបើកដំណើរការការិយាល័យច្រកចេញចូលតែមួយចំនួន ៨០ កន្លែងទូទាំងប្រទេស​ក្នុងនោះមាន ៤កន្លែងនៅបាងកក និងនៅតាមបណ្ដាខេត្តចំនួន ៧៦កន្លែង។

តាមសេចក្ដីជូនដំណឹងដដែលនោះបានបន្តថា ការបើកដំណើរការការិយាល័យច្រកចេញចូលតែមួយនោះ​ដើម្បីផ្ដល់ប័ណ្ណមិនមែនសញ្ញាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ)ថ្មី ដែលមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែ មិថុនា​ឆ្នាំ ២០១៨ ដល់ពលករដែលបានចុះបញ្ជីរួចហើយ និងផ្ដល់ទិដ្ឋាការស្នាក់នៅ និង​ប័ណ្ណអនុញ្ញាត​ការងារ ដល់​ពលករដែលមានលិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស។

តាមសេចក្ដីជូនដំណឹងដដែលនោះបន្ថែមថាការិយាល័យច្រកចេញចូលតែមួយទាំងអស់នោះនឹងចាប់បើកដំណើរការចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨។

តាមសេចក្ដីជូនដំណឹងដដែលនោះស្ថានទូតខ្មែរប្រចាំប្រទេសថៃក៏បានផ្ដល់លេខទំនាក់ទំនងករណីពលករកម្ពុជាធ្វើការនៅថៃ មានចម្ងល់ជុំវិញបញ្ហានេះ ដោយទាក់ទងតាមរយៈលេខនៅក្នុងប្រទេសថៃ មាន ០២ ៩៥៧ ៥៨៥២ លេខ ០៨៦ ៧៩៩ ៩៩៥៧ ឬលេខ ០៩៤ ០៩២ ៥៩០៥ លេខ ០៦៤ ៧៥៤ ៧៤០១ ឬ ០៨២ ៤២២ ០០១១ និង លេខ ០៨២ ៤២២​ ០០៤៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ