មេ​ គ.ជ.ប.​ ប្រាប់​ទៅ​អ្នក​គ្រប់​គ្រង​ផ្សារ​ឲ្យ​បើក​ផ្លូវ​សម្រាប់​បក្ស​នយោបាយ​ឃោសនា​ក្នុង​ផ្សារ

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក កាលពីពេលកន្លងទៅ។

ប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប. លោក ស៊ិក ប៊ុនហុក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ស្នើ​ទៅ​អ្នក​គ្រប់​គ្រង​ផ្សារ​ទាំង​អស់ ឲ្យ​អនុញ្ញាត​ឲ្យ​បក្ស​នយោបាយ​ទាំង​អស់ ធ្វើ​សកម្មភាព​ចែក​ខិត្ត​ប័ណ្ណ​នៅ​ក្នុង​ផ្សារ។

ក្នុង​​លិខិត​មួយ​ជម្រាប​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​ទាំង​អស់ លោក ស៊ិក ប៊ុនហុក បាន​ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ត និង​រាជ​ធានី ឲ្យ​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បក្ស​នយោបាយ​ទាំង​អស់ បានចែក​ខិត្ត​ប័ណ្ណ​នៅ​ក្នុង​ផ្សារ ដោយ​កម្រិត​ចំនួន​មនុស្ស​ត្រឹម ១០​នាក់​ប៉ុណ្ណោះ។

ប្រធាន គ.ជ.ប. រូប​នេះ បញ្ជាក់​ថា ប៉ុន្តែ ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់ និង​ហាម​ឃាត់​ការ​យក​ឧបករណ៍​បំពង​សំឡេង​ចូល​ក្នុង​ផ្សារ។

លោក ស៊ិក ប៊ុនហុក បាន​ស្នើ​បែប​នេះ នៅ​ចំ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង មុន​នឹង​ឈាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​អាទិត្យ ទី​០៤ មិថុនា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ