រថយន្ត​ធុន​ធំ​បុក​ផ្ទះ​​ពលរដ្ឋ​​សម្លាប់​មនុស្ស​យ៉ាង​តិច​១១​នាក់​នៅ​ឥណ្ឌូនេស៊ី

រូបភាព៖ ប្រភពវេបសាយបរទេស

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច ១១​នាក់ បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​​បាន​បុក​នឹង​ម៉ូតូជា​ច្រើន​គ្រឿង និង​ផ្ទះ​សម្បែង​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី បាន​ចុះផ្សាយ​ថា រថយន្ត​ធុន​ធំ​នោះ បាន​ធ្វើ​ដំណើរ​ពី​​ចង្កេះ​ភ្នំ​ស្ថិត​នៅ​ក្នុង​ខេត្ត​ជ្វា​កណ្ដាល ឆ្ពោះ​ទៅ​រដ្ឋ​ធានី​ហ្សាកាតា ហើយ​​បន្ទាប់​មក​ខូច​ហ្វ្រាំង។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល រថយន្ត​នោះ​បាន​ព្យាយាម​បញ្ឈប់​​ល្បឿន​ដែរ ប៉ុន្តែ ពុំ​អាច​គ្រប់​គ្រង​បាន ហើយ​បុក​រថយន្ត​មួយ​គ្រឿង ម៉ូតូ ១៣​គ្រឿង និង​ផ្ទះ​ពលរដ្ឋ ៧​គ្រួសារ។

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ជា​ធម្មតា​នៅ​ប្រទេស​មួយ​នេះ ជាទីដែល​រថយន្ត​ក្រុង រថភ្លើង និង​យន្តហោះ សុទ្ធ​មាន​អាយុ​កាល​ចាស់ៗ និង​មិន​ត្រូវ​បាន​ថែទាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ។

កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ មនុស្ស​យ៉ាង​តិច ២៧​នាក់ បាន​ស្លាប់ ហើយ ១៦​នាក់​ទៀត បាន​រង​របួស​នៅ​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​ផ្ទុក​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក បាន​​ជួប​គ្រោះ​ថ្នាក់​នៅ​ខេត្ត​ជ្វា​ខាង​លិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ