ជប៉ុនផ្តល់​ជំនួយ​ជាង​៣​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​អភិវឌ្ឍន៍​ធនធាន​មនុស្ស

លោក HORINOUCHI Hidenhisa ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់ដៃគ្នានៅក្នុងក្នុងពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដល់កម្ពុជា

ប្រទេស​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ជាង ​៣លាន​ដុល្លារអាមេរិក​បន្ថែម​ដល់​កម្ពុជា ​ដើម្បី​ពង្រីក​បន្ថែម​នូវការ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច អប់​រំ ធនធាន​មនុស្ស និង​សង្គម។

ក្នុង​សេចក្តីជូន​ដំណឹង​នៅ​ថ្ងៃ​នេះ ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹងថា ប្រទេស​ជប៉ុន​នឹងចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​ឥត​សំណង​ដែល​គិត​ជា​ទឹកប្រាក់​​ប្រមាណ ៣,២២ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្តគម្រោង​អាហាររូប​ករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​សម្រាប់​ឆ្នាំសិក្សា​២០១៨​នេះ។

កាលពី​ខែ​កក្ក​ដាឆ្នាំ​មុន ​ប្រទេស​ជប៉ុន ក៏​បានផ្តល់​ជំនួយ​ឥតសំណងប្រមាណ ៥,៧៧លាន​ដុល្លារ ​សម្រាប់​គម្រោង​នេះ​រយៈ​ពេល​​៣ឆ្នាំ គិត​ពី​ឆ្នាំ​២០១៨ ដល់​២០២១ ​ផង​ដែរ។

គិតត្រឹមឆ្នាំ២០១៦ ជប៉ុនបានផ្តល់ជំនួយនេះសរុបចំនួន ៥ ២០៨​លានយ៉េន ឬ​ប្រហែល​ ​៤៦លានដុល្លា​អាមេរិក សម្រាប់​និស្សិត​កម្ពុជាចំនួន ៣៦៨នាក់ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ក្នុងចំណោម​និស្សិត​​ទាំងនេះ និស្សិត​ចំនួន ២៧៥នាក់ ដែល​បាន​បញ្ចប់​ការសិក្សា និងបាន​វិលមក​កាន់​ប្រទេស​កំណើត​វិញ​៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ