លោក ត្រាំ វាយ​ប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ជុំ​វិញ​ចំនួន​អ្នក​ចូល​រួម

ប្រធានក្រុមអ្នកនាំពាក្យរបស់​​លោក ដូណាល់ ត្រាំ​(រូបភាពពីទី​ភ្នាក់​ងារ ​AFP)

លោក ដូណាល់ ត្រាំ និងប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​របស់​លោក បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​យ៉ាង​ចម្លែក​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​លោក ត្រាំ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្ងៃ​ដំបូង ដោយ​បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា និយាយ​បំភ្លើស​ពី​ចំនួន​អ្នក​ចូល​រួម​ក្នុង​ពិធី​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​របស់​លោក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ត្រាំ ក្នុងដំណើរ​ទៅ​ទស្សនា​ការិយាល័យ​កណ្ដាល​នៃ​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ស៊ីអាយអេ បាន​អះ​អាង​ថា មនុស្សដល់​ទៅ ១.៥​លាន​នាក់ បាន​ទៅ​ចូល​រួម​ពិធី​ស្បថ​កាន់​តំណែង​របស់​លោក កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

លោក ត្រាំ បាន​និយាយ​ថា បណ្ដាញ​មួយ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​អ្នក​ចូល​រួម​ប្រហែល ២៥​ម៉ឺន​នាក់។

លោក ត្រាំ ថ្លែង​ថា​៖ «បច្ចុប្បន្ន​នេះ រឿង​ហ្នឹង​វា​មិន​អាក្រក់​ទេ ប៉ុន្តែ វា​ជា​ការ​កុហក»។ លោក ត្រាំ អះអាង​ថា មាន​មនុស្ស​ចាប់​ពី​ជើង​អគារ Capitol រហូត​ទៅ​ដល់​ស្តូប​វ៉ាស៊ីងតោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ