ទម្លាយមូលហេតុអាចបើក​​​ការប្រកួត​​​​វគ្គ​​​​ថ្មី​ភ្លាមៗ ក្រោយរកឃើញ​​​ម្ចាស់ពានប៉ុស្ដិ៍លេខ​​៥ ​

(សុខ ឆាយ)

ទើបតែរកបានជើងឯក​​​កាលពី​សប្ដាហ៍មុន​សោះ ​​​សង្វៀនប៉ុស្ដិ៍លេខ​​៥ ​បើកការប្រកួត​​ជ្រើសរើសជើង​​​វគ្គថ្មីភ្លាម​​​កាលពីថ្ងៃទី​​​​២០ មករា ​​ដែល​​​​​​​កា​រប្រកួតនេះ គឺខុសគ្នា​​ពី​​​​​​​​​អំឡុង​ពេលមុនៗ​ដាច់ឆ្ងាយ ​បើធៀប​នឹង​ការ​​​​បញ្ចប់ការប្រកួត​​​​​ជើងឯកមុន គឺ​...

ទើបតែរកបានជើងឯក​​​កាលពី​សប្ដាហ៍មុន​សោះ ​​​សង្វៀនប៉ុស្ដិ៍លេខ​​៥ ​បើកការប្រកួត​​ជ្រើសរើសជើង​​​វគ្គថ្មីភ្លាម​​​កាលពីថ្ងៃទី​​​​២០ មករា ​​ដែល​​​​​​​កា​រប្រកួតនេះ គឺខុសគ្នា​​ពី​​​​​​​​​អំឡុង​ពេលមុនៗ​ដាច់ឆ្ងាយ ​បើធៀប​នឹង​ការ​​​​បញ្ចប់ការប្រកួត​​​​​ជើងឯកមុន គឺ​ប៉ុស្ដិ៍លេខ​​៥​តែងតែ​​បិទ​សង្វៀនរបស់ខ្លួន​​មួយរយៈ ទើប​​​​បើកប្រកួតជាថ្មី ហើយបើទោះជា​​មិន​​​​​​បិទ​​​​នោះទេ ក៏​បើកការប្រកួត​លេងៗ​ជាលក្ខណៈមិត្តភាពឬ​អន្តរជាតិ​ដោយ​​មិន​​បើកការប្រកួតជើង​ឯក​ភ្លាមៗនោះ។

មន្ត្រី​ប៉ុស្ដិ៍លេខ​៥​បានអះអាងថា រូបមន្ត​ក្នុងការ​​ប្រមូលយក​​កីឡាករ​​ក្នុងប្រភេទទម្ងន់​​ដូចគ្នា​ដល់ទៅ​​​៣២រូប
អោយមកប្រកួត​​គ្នា​ចាញ់​ធ្លាក់ៗ មិនមែនជា​រឿងងាយស្រួល​ក្នុងការ​រៀបចំំ​នោះទេ ប៉ុន្តែបណ្ដាលមកពី​​​​​​​​ការ​រៀបចំ​​​ក្រុមការងារ​មានការ​​​ចាត់ចែង​ខុសប្លែកពីមុន ទើប​ការប្រកួត​​វគ្គថ្មីអាចដំណើរការបាន។

លោក ​សេង កដិកា ​អ្នករៀបចំការប្រកួត​​ប្រដាល់​​ប្រចាំប៉ុស្ដិ៍លេខ​​៥​​​សព្វ​ដងអោយតែចប់ការប្រកួតជ្រើសរើសជើង​​​ម្ដង​ៗ លោកនិងក្រុមការងារ​​​​​គណៈកម្មការ​ត្រូវតែសម្រាក​​២អាទិត្យ ឬ​មួយខែ ដើម្បីធ្វើការ​សម្រិតសម្រាំង​​កីឡាករ​​៣២នាក់​វគ្គថ្មី​ដោយផ្ទាល់ ទើប​​សម្រេច​​បើក​ការប្រកួតថ្មីឡើង ដើម្បីអោយប្រាកដថាកីឡាករដែល​ត្រូវបានជម្រើស​គឺសម​នឹងអោយ​ចូលប្រកួត។

លោក​ថា​កីឡាករ​​​​​ដែលមាន​ប្រភេទទម្ងន់ដូចគ្នា ហើយ​​មានសមត្ថភាព​​​ប្រហែលគ្នា ​មិនងាយ​រក​បានរហូតដល់ទៅ​​៣២រូប អោយ​​​ឡើងរេញប្រកួត​​គ្នានោះទេ ហើយលោកក៏មិនអាច​​​​​​​ជឿតាមការ​បញ្ជូនរបស់គ្រូបង្វឹក​ដែល​ថាកីឡាករ​នេះ​ប្រកួតបានឬកីឡាករនោះ​ប្រកួត​បានដោយ​មិន​​​ធ្វើការ​ពិសោធន៍​​ដោយខ្លួនឯងនោះដែរ ទើប​​តាមបទពិសោធន៍​​គឺប៉ុស្ដិ៍លេខ​​​​​​៥​ត្រូវតែបិទសង្វៀន​មួយរយៈក្រោយ​​​​​​​ជម្រើស​​​បានជើង​ឯកម្ដង ដើម្បីទុកពេល​ធ្វើការ​ជ្រើស​​រើសនិង​​​​​​​​​​​​ធ្វើតេស្ត​​ស្វែង​យល់ពីសមត្ថភាព​របស់បេក្ខជនដែលត្រូវ​ជ្រើសក៏ដូចជាដើម្បី​​​​មាន​ពេលសម្រាក​​​ក្រោយ​ធ្វើការ​ប្រកួត​​​​​​​​​​​​មួយវគ្គផង។

​លោក​ថា​ក្នុងពេលបើកការប្រកួត បើទោះជាការប្រកួត​​អ្នកទស្សនា​មើលឃើញរវល់តែ​ថ្ងៃ​​ផ្សាយបន្តផ្ទាល់តែ​ធាតុ​ពិត​​ក្រុមការងាររបស់លោក​ពោរពេញដោយ​ការ​​​​​​​មមាញឹកដកឃ្លាមិនរួច ​រាប់បញ្ចូលទាំង​តាមការ​កីឡាករ
​ទាំង​​ការ​​​​​​​​រៀបចំ​​​ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍ៗនីមួយៗនិង​ការ​​​រៀបចំការងារ​ផ្សេងៗ​តែម្ដង ​​ទម្រាំតែអាចបើកការប្រកួត​​​​​​សម្រាប់​មួយសប្ដាហ៍ៗ ដែលមានកីឡាករ​​​​៤រូប​ប្រកួត​គ្នា​ចាញ់ធ្លាក់ៗនោះ​បាន។

ម្យ៉ាងមកពីការប្រកួតមួយលើកៗ​​ក៏ត្រូវ​​​​​ដាក់បញ្ចូលគូប្រកួតអន្តរជាតិ​​​​អោយឡើងប្រកួតគ្នា​កំដរ​រេញ​ផង ទើប​រឹតតែ​ជាបន្ទុកទ្វេរដង ​​ដែលធ្វើអោយ​ដោយ​​ខ្លួនច្បាស់​​ថា​​​​​​ដែលអាចត្រូវ​​ធ្វើ​​​​​បានជាប់ៗគ្នា ​ជ្រើស​រើសជើង​​រមែង​​​​​ដោយ​​​​​​​​ដបើកប្រកួតជើងឯកថ្មីភ្លែត ខុសពីសព្វដង​ក្រុមការងារ​រឹតតែដកឃ្លាមិនរួច ហើយ​មិនអាច​​​​​បែង​ចែក​ពេលវេលាក្នុងពេល​ជម្រសើជើង​ឯក​នីមួយៗមិនទាន់ចប់ ដើម្បីទៅ​ជ្រើស​សមាសភាព​ថ្មីសម្រាប់​​ការប្រកួត​ជើង​​ឯក​​​​​​​​បន្ទាប់​​ៗបាន​​។

លោកនិយាយថា​ «​កន្លងមកអោយតែ​​ចប់ការ​​ប្រកួតជើង​ឯក​មួយលើកៗ យើងដាច់ខាតត្រូវតែសម្រាក ​ហើយ​យើងអត់មែន​​​​​​ដាក់កីឡាករ​​​​ធម្មតា​អោយប្រកួត​គ្នាសិនអីទេ គឺយើង​ផ្អាកតែម្ដង ដើម្បី​​​រកពេល​​​​​​មិន​មានការ​ប្រកួតហ្នឹង​ទៅជ្រើស​​រើស​សមាសភាពថ្មី អ៊ីចឹង​ហើយ​ទើប​អោយប៉ុស្ដិ៍លេខ​​៥​​ប្រកួត​ចប់​ម្ដងៗ គឺដាច់ខាត​ត្រូវតែ​​​​​ផ្អាក​មួយរយៈ ​​​ព្រោះតែអារូបមន្ត​​​៣២នាក់​​​​​​​​​យកមកប្រកួតគ្នាចាញ់ធ្លាក់ៗហ្នឹង វា​ទាមទារអោយ​​​​យើង​​​​ចំណាយ​ពេល​ច្រើនទម្រាំ​រក​បាន​​សមាសភាពដែល​ត្រូវ​រួមប្រកួត!»។

លោក​ចាត់ទុកថា​​ទើប​តែ​ការប្រកួតជ្រើសរើសជើងឯកដែល​​ជម្រើសបានកាលពីថ្ងៃទី១៣ មករា​​មុននេះទេ
ដែល​​គ្រាន់តែ​​ស្វែងរកឃើញ​ជើង​ឯក​​​​បានភ្លាម ក៏បើកការប្រកួតជ្រើស​រើសតាមរូបមន្តដដែលភ្លាម ​​​​ព្រោះតែ​លោកបាន​កែទម្រង់ការងារ។

លោកថា​​​កាលពីមុន​​ការជ្រើស​​​កីឡាករ​អោយចូលប្រកួត គឺ​លោក​​ត្រូវ​​​​មើលការខុសត្រូវទាំងស្រុង ​​​​ទើប​​​ការ​​​​​សម្រេច​ភាគច្រើន​​ទាមទារអោយលោក​​​​បញ្ចប់ការប្រកួត​មួយ​វគ្គជាមុនសិន ទើបអាច​​​​​​​ទៅមាន​ពេល​ជម្រើសថ្មី​បាន ប៉ុន្តែសម្រាប់ការប្រកួត​​​​មុននោះ គឺលោក​បាន​​​​​​​​​​​​​​​​​​​​​​​ព្រលែងដៃអោយក្រុមជំនាញ​​​ដែល​ចេះមើល​កីឡាករជំនួសជាអ្នកធ្វើការ ទើប​សមាសភាព​​៣២រូបដែលត្រូវឡើងប្រកួត​​​​​​​​​​ជើងឯកថ្មី កំណត់ឈ្មោះបានតាំងពី​​​​​ កីឡាករ ​សៅ វណ្ណា
មិនទាន់ត្រូវ​​ជាប់​ជា​ជើងឯកម្លេះ។

លោកនិយាយថា​ «​​ពីមុន​យើង​ខ្វះក្រុមការងារ​ជំនាញ ឥលូវអត់ទេ យើង​​​​ប្រកួត​បណ្ដើរ​យើងមានអ្នកជំនាញ​ផ្នែក​កីឡាករម្នាក់​ធ្វើការជ្រើស​កីឡាករ​ដែលមានប្រភេទទម្ងន់​ដូចគ្នា និងសមត្ថភាព​ប៉ុនគ្នាបណ្ដើរ ​ហើយ​​ខ្ញុំ​​​​​​​គ្រាន់តែឆ្លៀតពេល​​​ហៅកីឡាករ​​ទាំងអស់​​មកធ្វើតេស្ដិ៍ខ្លី​​ៗគឺ​បានៗ!»។

សម្រាប់ការប្រកួតជ្រើស​​​ជើងឯកវគ្គ​ថ្មីនេះ ​​​ប៉ុស្ដិលេខ​​៥ជម្រើសក្នុងប្រភេទទម្ងន់​​​៥៧គីឡូក្រាម​វិញម្ដងបន្ទាប់​​ពីទើបរកឃើញកីឡាករ​​ជើងឯក​ក្នុងប្រភេទទម្ងន់​​៦៥គីឡូក្រាម​កាលពីសប្ដាហ៍មុន។

លោក ​ម៉ិល កាដូ ​អគ្គលេខាធិការ​សហព័ន្ធកីឡាប្រដាល់​កម្ពុជាបានបង្ហាញការ​រំពឹងថា​សមាសភាព​កីឡាករ​​​ចំនួន​​៣២រូប​ដែលមានឈ្មោះប្រកួតជ្រើសរើស​ជើងឯកក្នុងប្រភេទទម្ងន់​​​​​៥៧គីឡូក្រាម នឹងមានសមត្ថភាពមិនចាញ់​​សមាសភាពដែលទើប​បញ្ចប់​​​​នោះទេ ដោយលោក​​​​ទទូចថា​​​សុំអោយកីឡាករ​ទាំងនោះប្រកួតដោយ​ភាពថ្លៃថ្នូរ
​កុំប្រើ​ល្បិច ​កុំ​​​ប្រើ​​កំហឹង​ ​​និង​​ត្រូវធ្វើយ៉ាងណា​​​​​ត្រូវតែប្រកួតអោយអស់ពីសមត្ថភាព​​​ដើម្បីអោយ​​​​​​​ការប្រកួតរបស់ពួកគេ​ដាក់​​ក្នុងអារម្មណ៍អ្នកគាំទ្រគ្មានការ​រិះគន់​នោះផង។

លោកថា​​​​​បើ​កីឡាករម្នាក់ៗ​ប្រឹង​ប្រកួតអស់ពីសមត្ថភាព គឺទោះជាចាញ់ ឬឈ្នះ ក៏ពិតជា​មិន​ពិបាក​​​​ក្លាយខ្លួនជាកីឡាករ​​​​ល្អនោះដែរ ដោយសារតែអ្នកទស្សនាភាគច្រើនចេះ​មើលការប្រកួតមិនដូចមុន ​ហើយ​​មិន​មែនទាល់តែបានកាន់ពានជើង​ឯក​ទើប​ក្លាយជាកីឡាករ​​ដែលមានការគាំទ្រខ្លាំង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។