ខេត្តចំនួន​៤របស់ឥណ្ឌូនេស៊ីកំពុងប្រឈមភ្លើងឆេះព្រៃ

អាជ្ញាធរនៅក្នុងខេត្តចំនួន​៤របស់ឥណ្ឌូនេស៊ីប្រកាសពីភាពអាសន្ននៃភ្លើងឆេះព្រៃ ខណៈរដូវប្រាំងចាប់ផ្តើមបង្កជាភាពរាំងស្ងួតនៅទូទាំងប្រទេស។

ខេត្តទាំង៤ដែលតែងប្រឈមភ្លើងឆេះនោះរួមមាន​ នៅភាគខាងត្បូង កោះ Sumatra ខេត្ត Riau ខេត្ត Kalimantan ខាងត្បូង និង​ Kalimantan កណ្តាល។​ នេះបើតាមសារព័ត៌មាន Channel News Asia​។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី ការប្រកាសពីហានិភ័យនៅក្នុងខេត្តទាំង៤នេះ ដោយយោងទៅតាមរបាយការណ៍ពីមូលដ្ឋាន និង ក្រុមការងារជំនាញស្រាវជ្រាវ។​

អាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថា ការប្រកាសភាពអាសន្ននេះទុកជាមុននេះ ដើម្បីងាយស្រួលត្រៀមលក្ខណៈដោះស្រាយឲ្យបានទាន់ពេល នៅពេលដែលហេតុការណ៍ឆេះព្រៃកើតឡើង។​

អាជ្ញាធរឥណ្ឌូនេស៊ីបង្កើតក្រុមការងារមូលដ្ឋាន៩០កន្លែងតាមដាន២៤ម៉ោងក្នុង១ថ្ងៃ ដើម្បីពិនិត្យលើការវិវត្តស្ថានភាពភ្លើងឆេះព្រៃ ដែលក្រុមការងារនេះចាប់ផ្តើមពីថ្ងៃពុធម្សិលមិញ ហើយក៏មានផ្កាយរណបពីរឈ្មោះ Terra និង​ Aqua តាមដានគ្រោះមហន្តរាយនេះ។​

កាលពីដើមខែនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវប្រឹងប្រែងក្នុងការការពារភ្លើងឆេះព្រៃ ដើម្បីធានាថា ការប្រកួតកីឡាអាស៊ីដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនោះមិនមានការរំខានដោយផ្សែង។​

ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសន្យាជាមួយមេដឹកនាំម៉ាឡេស៊ី និង សិង្ហបុរីជាប្រទេសជិតខាងរបស់ខ្លួនដែរថា នឹងមិនឲ្យមានការរំខានដោយផ្សែងដល់ប្រទេសទាំងនោះក្នុងឆ្នាំ២០១៨នេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ