ក្រុមប្រជាពលរដ្ឋ​ សហការចុះសិក្សាគម្រោង​ ដាក់លូរំដោះទឹកក្នុងក្រុងពោធិ៍សាត់

នៅព្រឹកថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៧​ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ខេត្ត​ ក្រុង​ ក្រុមប្រឹក្សាសង្កាត់​ មេភូមិ អនុភូមិ​ និងបងប្អូនប្រជាពលរដ្ឋ​ បានចុះសិក្សាលទ្ធភាពគម្រោង​ ដាក់លូរំដោះទឹកក្នុងក្រុង​ ប្រវែង២៤១ម៉ែត្រ​ ជាគម្រោងអាទិភាពមូលនិធិក្រុងពោធិ៍សាត់​ សម្រាប់ភូមិចំការចេកខាងត្បូង​ សង្កាត់ផ្ទះព្រៃ ​ ប្រចាំឆ្នាំ២០១៧​។ គម្រោងនេះគឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងក្តីកង្វល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​នៅទីនោះមានការស្ទះទឹកនិងកាកសំណល់​គ្រប់ប្រភេទ​ ជាយូរមកហើយ។

បើតាមប្រសាសលោកអភិបាលរងក្រុង គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅពេលដ៍ខ្លីខាងមុខនេះ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។