ដំរី​ព្រៃ​មួយ​ក្បាល​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ

ដំរី​ព្រៃ​មួយ​ក្បាល​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ (វេបសាយ​នគរបាល​ជាតិ)

ដំរី​ព្រៃ​​ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ នៅ​ស្រុក​កំពង់សីលា នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាមការ​ចុះ​ផ្សាយ​របស់​នគរបាល​ជាតិ។

បើ​តាម​វេបសាយ​នគរបាល​ជាតិ ដំរី​ឈ្មោល​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ភូមិ​ស្ទឹងច្រាល ស្ថិត​ក្នុង​ឃុំ​អូរបាក់រទេះ។

សេចក្ដី​រាយការណ៍​នោះ បាន​សន្និដ្ឋាន​ថា ដំរី​នោះ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​រហូត​ដល់ បន្ទាប់​ពី​ទៅ​ត្រដុស​នឹង​បង្គោល​ចែក​ចាយ​ចរន្ត​អគ្គិសនី។

រូបថត​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​ដំរី​ដ៏​ធំ​នោះ ដេក​ស្ដូក​ស្ដឹង​នៅ​ជាប់​នឹង​បង្គោល​ចែក​ចាយ​ចរន្ត​អគ្គិសនី ដែល​បាន​ដួល​រលំ​ទៅ​លើ​ដី ស្ថិត​ក្នុង​ចំការ​ធុរេន​ឯកជន​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ